រថយន្តកាមរីស្វិត បើកសុខៗឆេះម៉ត់មិនគ្រោះថ្នាក់ដល់អ្នកបើកបរឡើយ

0

ខេត្តរតនគិរី៖ រថយន្តកាមរីស្វិតមួយគ្រឿងកំពុងតែបើកបរលើផ្លូវសុខៗហើយក៏បានរលត់ស្រាប់តែមានអណ្តាត់ភ្លើងឆេះចេញពីក្បាលរថយន្តតែម្តង។ហេតុការណ៍ភ្លើងឆាបឆេះរថយន្តមួយគ្រឿងនេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង៤០នាទីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរចម្ការកៅស៊ូមួុយកន្លែង ស្ថិតនៅភូមិជ្រៃ សង្កាត់យក្ខឡោម ក្រុងបានលុង។ប្រភពពីម្ចាស់រថយន្តឈ្មោះ មិុច ឆន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកសារព័ត៌មានសម្លេងនិស្សិតបញ្ញាវ័ន្ត។ រថយន្តមួយគ្រឿងម៉ាកកាមរីស្វិត ពណ៌ស គ្មានស្លាកលេខ គាត់សង្ស័យមកពីទុសេខ្សែភ្លើងទើបបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ចំណែកប្រពន្ធមិនត្រូវបានស្គាល់ឈ្មោះនោះទេ បន្ទាប់ពីភ្លើងឆេះនោះភ្លាមពីរនាក់ប្តីប្រពន្ធបានចាក់ចេញពីក្នុងរថយន្តហើយបានស្រែកហៅប្រជាពលរដ្ឋនៅជិតខាងឲ្យជួយមកអន្តរាគមន៍ពន្លត់ភ្លើងតែហួសពេលទៅហើយ បានឆាបឆេះអស់ទាំងស្រុង ហើយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាននឹងអ្នកជិតខាងឡើយ។

លោកថា ពីរនាក់ប្តីប្រពន្ធបានមកទិញអីវ៉ាន់ចាបហួយនៅផ្សារបានលុងយកទៅលក់ ហើយបាន វិលត្រឡប់ទៅផ្ទះវិញមិនទាន់ដល់ផ្ទះផងក៏ឆាបឆេះនៅពាក់កណ្តាលផ្លូវ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តុិមួយចំនួនធំ៕ យក្ខឡោម