ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ក្លោងទ្វាវត្តពោធិរោង

0

កំពង់ធំ៖ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាព បញ្ចុះបឋមសិលាសាងសង់ក្លោងទ្វារ វត្តពោធិរោង ព្រះតេជ​ព្រះគុណ​ ស៊ឹម ញ៉ឹល​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ពោធិ​រោងនិង​អជ្ញាធរដែនដី និងប្រជាពលរដ្ឋ សិស្សានុសិស្ស ស្ថិតនៅ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៨ ។

ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្រុក​ស្ទោង​ បានបញ្ជាក់ពីភូមិសាស្រ្តឃុំ ដែលមានផ្ទៃដីសរុប ៥៥៥០ហិចតា ប្រជាពលរដ្ឋសរុប ១១.៩៨០នាក់ មានវត្តចំនួន៥ ព្រះសង្ឃ៤៧អង្គ មានប៉ុស្ត៍រដ្ឋបាលមួយ មន្រ្តីនគតបាល ៧នាក់ ប្រជាការពារ១៥ក្រុម ស្មើរនឹង១៤៥នាក់ ត្រូវបានបំពាក់ឯកសណ្ឋានជូនប្រជាការពារ ១៤៥កំប្លេរ និងវិទ្យុទាក់ទង ៦៤គ្រឿង ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​បំពេញ​កាតព្វកិច្ច​ជា​ពុទ្ធ​សាសនិកជន​ ចូលរួម​ក្នុង​កម្មវិធី​បញ្ចុះ​បឋម​សិលា​សាងសង់​ក្លោងទ្វារ​នៅ​វត្ត​ពោធិ​រោង​ តាមការសំណូមពរ របស់ព្រះតេជគុណ ព្រះចៅអធិការវត្តពោធិរោង ឯកឧត្តមបានបញ្ជាក់ថា កំណើតសាសនាព្រះពុទ្ធ គឺមានអាយុជាង ២៥០០ឆ្នាំ ដែលមានវ័យចំ ណាស់ជាងគេ តែគ្រប់សាសនាត្រូវបានលុបបំបាត់ចោល ក្នុងរបបបនក្បត់ប្រល័យពូជសាសន៍ ប៉ុលពត ក្នុង​រយះពេល៣ឆ្នាំ៨ខែ ២០ថ្ងៃ តែគ្រប់សាសនា ត្រូវបានចាប់កំណើតសារជាថ្មីនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនបានឲ្យដឹងថាបច្ចុប្បន្នវិស័យព្រះពុទ្ធសាសនា មានការរីកចំរើនយ៉ាង​ឆាប់រហ័សនៅគ្រប់ទិសទី រួមទាំងសាសនាដ៏ទៃទៀត ដែលនៅក្នុងប្រទេសកម្ពុជា ក៏មានការគាំទ្រពីសំណាក់ ថ្នាក់ដឹកនាំ ដើម្បីឲ្យប្រជាពលរដ្ឋ ដែលប្រកាន់ភ្ជាប់នូវសាសនានានា មានសិទ្ធិពេញលេញក្នុងការ បំពេញប្រិបត្តិតាមសាសនារាងៗខ្លួន  ក្នុងឳកាសនោះដែរ ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលបានអញ្ជើញចេញទៅបោះឆ្នោត បានច្រើនយ៉ាងសន្ធឹកសន្ធាប់ ក្នុងកាតព្វកិច្ចជាប្រជា ពលរដ្ឋខ្មែរ ​ក្នុង​ពិធីបញ្ចុះបឋមសិក្សា ថ្នាក់​ដឹក​នាំ​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ រួម​ជាមួយ​សប្បុរសជន​ បាន​ប្រគេន​ព្រះសង្ឃ​នូវ​ស៊ីម៉ងត៍​ចំនួន​០២​ តោន​ និង​បច្ច័យ​ចំនួន​ ១,៣១,០០០រៀល​ (មួយ​លាន​បី​សែន​មួយ​ម៉ឺន​រៀល​)សម្រាប់​កសាង​ក្លោងទ្វារ​នេះ​ វត្តពោធិ៍រោង  ។

ដោយ  ប៊ុន  រដ្ឋា