បន្តប្រគល់ផ្ទះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចជូនដល់អតីតយុទ្ធជន ដែលមានដី-គ្មានផ្ទះ

0

ខេត្តកំពង់ធំ៖  ខ្នងផ្ទះលើក​ទី៩៦​ ដែលជាអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ត្រូវ​បាន​ប្រគល់​ជូន​ គ្រួសារ​អតីតយុទ្ធ​ជនពលី​ ឈ្មោះ​ពៅ​ ណូ​  អាយុ​៤៦​ឆ្នាំ​  មាន​កូន​ចំនួន​ ០៤ នាក់​ នៅ​ក្នុង​បន្ទុក គឺជា​ភរិយា​អតីត​យុទ្ធ​ជន​ពលី​ឈ្មោះ​ ជន​ ប៊ុន​ធឿន​ ឋានន្តរសក្ដិ​ពលបាលទោនៅអង្គភាពវរសេនាតូចលេខ៥៥ នែយោធាខេត្តកំពង់ធំ​ ​ បច្ចុប្បន្នរស់​នៅ​ភូមិ​ក្តី​ដូង​ ឃុំ​ក្តី​ដូង​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​  ។

ផ្ទះមួយខ្នងនេះ ត្រូវបានចុះប្រគល់ផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ តាម​រយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ សម្រាប់ជួយដល់ ក្រុមគ្រួសារ អតីតយុទ្ធជន ដែលមានដី-គ្មានផ្ទះ និងមានផ្ទះរស់នៅមិនសមរម្យ ត្រូវបានដោះស្រាយជូន ដោយមិនទុកឲ្យ លំបាក់វេទនាដោយសារមើលមិនឃើញពីអាជ្ញាធរនោះឡើយ  ដែលជាការផ្តាំផ្ញើរ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យអាជ្ញាធរ មន្រ្តីរាជការ ខិតខំបំរើជាតិ បំរើប្រជាពលរដ្ឋឲ្យទ្វេរដង មានប្រសិទ្ធិ ភាពល្អកាលពី  ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៨​ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ផ្ទះ​ថ្មី​ដែលទើបតែសាងសង់រួច គឺមានទំហំ  ៤ម៉ែត្រx៦ ម៉ែត្រ​ ជញ្ជាំង​ និង​រនាប​ក្តារ​ ដំបូល​ប្រក់​ស័ង្កសី​ សាងសង់​ខ្ពង់​ផុត​ពី​ដី​ ជណ្ដើរ​កាច់​ ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​ អស់​ទឹក​ប្រាក់​ ៨,៩៦០,០០០​ រៀល​ ដែលសមាគមអតីតយុទ្ធជនកម្ពុជា តែងតែគិតគូរពីសុខទុក្ខដល់បងប្អូនអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជនពលី ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការចូលរួមចំណែកធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងក្រោមនយោបាយ ឈ្នះ! ឈ្នះ! របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកបដោយគតិបណ្ឌិត ធ្វើឲ្យមានសន្តិភាព និងការអភិវឌ្ឍ ហើយនាំឲ្យប្រទេសកម្ពុជា ខ្ពស់មុខខ្ពស់មាត់ លើឆាកអន្តរជាតិ និងបណ្តាប្រទេសធំៗលើសកលលោក ។

ក្នុង​ពិធី​ប្រគល់​ផ្ទះ​ថ្មី​នេះ​ផងដែរ​ ឯកឧត្តម និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាម្ពុជា​ ខេត្ត​កំពង់ធំ​ បាន​នាំ​យក​នូវ​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ តាម​រយៈ​ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា យកមកផ្តល់ជូនគាត់បន្ថែមទៀតរួមមាន÷  អង្ករ​ចំនួន​៥០​ គីគីឡូក្រាម , មីយើងចំនួន​ ០២ កេស​ , ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​ ០២ យួរ និង​ថវិកា​ចំនួន ១២០,០០០​ រៀល​  ។

ដោយ  ប៊ុន  រដ្ឋា