ស្រ្ដីម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូរឹម៉ក់បុកនិងម៉ូតូ

0

កំពង់ធំ= ម៉ូតូរឹម៉ក់បុកនិងម៉ូតូ បណ្ដាលអោយស្ត្រីអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើង នៅវេលា ម៉ោង១៨ នឹង៣០នាទីល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំនុចមុខសាលាវិទ្យាជាស៊ីមកំពង់ថ្ម ភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានងោយដឹងថា ម្ចាស់រឹម៉ក់ឈ្មោះ ព្រុំ វៃ ភេទប្រុស អាយុ៣៣ រស់នៅភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ម្ចាស់ម៉ូតូឈ្មោះ ឡះ សុខន ភេទស្រី អាយុ៣៦ រស់នៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ រងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ និងចុះវាស់វែង ប្រមូលវត្ថុតាង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចំដោះស្រាយគ្នាតាមក្រោយ៕ប៊ុនរិទ្ធី