ក្រុមវេជ្ជសាស្ត្រ សម្ដេចតេជោ ចុះមកសហការជាមួយ មន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែនស្រអែមពិនិត្យព្យាបាលជំងឺ ជូនកងទ័ព គ្រួសារកងទ័ព និងប្រជាជន នៅជុំវិញតំបន់ប្រាសាទព្រះវិហារ!

0

ព្រះវិហារ: យោងតាមលិខិតរបស់ អគ្គនាយកដ្ឋាន ភស្តុភារហិរញ្ញវត្ថុ មន្ទីពេទ្យសម្ដេចតេជោ ហ៊ុន សែនស្រអែម លេខ ៣៦៧ ស្ដីពីកម្មវិធី ពិនិត្យព្យាបាលជំងឺ ជូនកងទ័ព គ្រួសារកងទ័ព និងប្រជាជន នៅជុំវិញតំបន់ប្រាសាទព្រះវិហារ របស់ក្រុមវេជ្ជសាស្ត្រ សម្ដេចតេជោ ចុះមកសហការជាមួយ មន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែនស្រអែម ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មានកិត្តិយស សូមអញ្ជើញ អស់លោក លោកស្រីនិងកងទ័ព តាមបណ្តាអង្គភាព អញ្ជើញមកព្យាបាលជំងឺដោយឥតគិតថ្លៃ ដូចជា÷១.ពិនិត្យជំងឺទូទៅ ២.ជំងឺរោគស្ត្រី ៣.វះកាត់តូច ៤.ពិនិត្យអេកូសាស្រ្ត ៥.ជំងឺមាត់ធ្មេញ និងចែកវែនតា កម្មវិធីនេះប្រព្រឹត្តទៅ ថ្ងៃអាទិត្យទី២១ ខែតុលា ឆ្នាំ២០១៨។

ចាប់ពីម៉ោង 7 ព្រឹក ដល់ម៉ោង16 និង30នាទីល្ងាច ក្នុងនោះក៏ជួយសម្រួលនូវការហូបចុកដល់អ្នកជំងឺផងដែរ៕