នារីអ្នកដំណើរម្នាក់មានអាការមិនសូវស្រួលខ្លួនត្រូវអ្នកបើកបររថយន្តក្រុងទំលាក់ចោល រួចបន្ដដំណើរទៅមុខយ៉ាងរំភើយ

0

សៀមរាប៖ នារីអ្នកដំណើរម្នាក់ តាមរថយន្តក្រុងពីភ្នំពេញទៅប៉ោតប៉ែត មកដល់មុខចំណត់ រថយន្តក្រុងបុរីសៀងណាំ ខេត្តសៀមរាបផ្លូវជាតិលេខ០៦ ស្រាប់មានអាការមិនសូវស្រួលខ្លួនប្រកាច់ក៍ត្រូវ អ្នកបើកបររថយន្តក្រុង ទំលាក់ចោលតែម្តង។
តាមប្រភពពីអ្នកលក់ មីឆាម្នាក់ ដែលឃើញហេតុការណ៍ នៅវេលាម៉ោង៥ជាងនារសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ បានអោយដឹងថា នារីម្នាក់ធ្វើដំណើរតាមរថយន្តក្រុងពីភ្នំពេញទៅប៉ោតប៉ែត មកដល់មុខចំណត់រថយន្តក្រុងបុរីសៀងណាំ ខេត្តសៀមរាបផ្លូវជាតិលេខ០៦ ស្រាប់តែមានអាការ មិនសូវស្រួលខ្លួនត្រូវអ្នកបើកបររថយន្តទំលាក់ចោល រួចបន្ដដំណើរទៅមុខយ៉ាងរំភើយដោយមិនខ្វល់ពីសុខទុក្ខនារីនោះឡើយ។
ប្រភពបានបន្តថា គាត់កំពុងឈរឆាមី ស្រាប់តែឃើញ រថយន្តក្រុង មិនស្គាល់ឈ្មោះក្រុមហ៊ុន ឈប់រួកក៍គ្រានារីរងគ្រោះ ចុះពីរថយន្ត ពលរដ្ឋផ្សេងទៀតនៅកន្លែងហេតុកាណ៍បានបញ្ជាក់ថា ក្រោយទំលាក់ជនរងគ្រោះជាង១ម៉ោងហើយនៅមិនទាន់មានអ្នកជួយសង្គ្រោះនៅឡើយទេ ក្រោយមកទើបពួកគាត់ឃើញមាន កម្លាំងនគរបាលសង្កាត់ស្លក្រាមពីនាក់ រួមនឹងកម្លាំង នគរបាលសណ្តាប់ធ្នាប់ម្នាក់ទៀត ដែលឈរជើង ប្រចាំការនៅចំណត់រថយន្តក្រុងកំពុងជួយ បញ្ចូនទៅពេទ្យបង្អែកខេត្តសៀមរាប។
រហូតមកដល់ពេលនេះយើងនៅមិនទាន់បាន ដឹងអាការ រួមនិង អត្តសញ្ញាណនារីរងទេ ចំណែក អ្នកបើកបររថយន្ដក្រុងក៍ពុំអាចស្វែងរកសុំការបំភ្លឺនៅឡើយ៕

ខេង ឧត្តម