ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលស្លាប់មនុស្សម្នាក់និងរបួសធ្ងន់២នាក់

0

កំពង់ធំៈ ហេតុការនេះកើតឡើង នៅវេលាម៉ោងជិត៧ព្រឹកថ្ងៃសៅរ៍ ១១កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចមុខផ្សារត្រពាំងវែង ភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ គ្រោះថ្នាក់ចរាចរ នេះបង្កដោយ ម៉ូតូ បុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់ ០១នាក់និងរបួសធ្ងន់ ០២នាក់។
សមត្ថកិច្ចបានអោយដឹងថា ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខគ្មាន (បើកបរទឹសដៅពីជើងទៅត្បូង) ដោយឈ្មោះ អ៊ឹន.ស៊ីម ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃព្រះ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់ផ្នែកក្បាលខាងក្រោយ)(មិនពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរឈ្មោះផាន.ឡៃ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ (របួសធ្ងន់)(អត់មួកសុវត្ថិភាព) ។
ចំណែកម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ផ្លាកលេខគ្មាន (បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច) ដោយឈ្មោះ សួន.ម៉ន ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។
មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូឈ្មោះ អ៊ឹន.ស៊ីម បើកបរមានល្បឿនលឿន រួមផ្សំនឹងអ្នកបើកបរម៉ូតូឈ្មោះ សួន.ម៉ន បើកបរឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យនិងប្រមូល វត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រងចាំដោះស្រាយគ្នាតាមច្បាបប់៕ប៊ុនរិទ្ធី