មន្រ្តីជំនាញអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់និងថ្នាំញៀន០៣កញ្ចប់!

0

ព្រះវិហារ: ជនសង្ស័យម្នាក់ និងថ្នាំញៀនចំនួន០៣កញ្ចប់តូច ត្រូវបានមន្ត្រីអាវុធហត្ថស្រុកជាំក្សាន្ត ធ្វេីការឃាត់ខ្លួន និងដក់យកធ្វើជាវត្ថុតាង។ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យ ព្រមជាមួយថ្នាំញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នា២០១៨ នៅចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក អនុសេនីយ៍ឯក ជុន បូរ៉ា បានអោយដឹងថា ជនសង្ស័យ ដែលកម្លាំងឃាត់ខ្លួនមានឈ្មោះ ម៉ែន រះ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាស្រ្តខាងលើ។ ដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០៣កញ្ចប់តូច ទូរសព្ទ័ដៃ០១គ្រឿង លុយខ្មែរ ១២៥.០០០៛ ម៉ូតូ០១គ្រឿង ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ សេរី២០១០ ពាក់ស្លាកលេខ កណ្តាល១L
០១.២៨។

លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថស្រុក ទទួលបន្ទុកការងារព្រហ្មទណ្ឌ ​បានអោយដឹង​ថា​ នៅក្នុងការចុះបង្រ្កាបករណីរប្រើប្រាស់ ចែកចាយ និងរក្សាទុក្ខនូវសារធាតុញៀន ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ កម្លាំង​កង​អាវុធហត្ថ​ស្នាក់ការសន្តិសុខ ស្រុកជាំក្សាន្ត ចំនួន០៨នាក់ រថយន្ត០២គ្រឿង ម៉ូតូ០១គ្រឿង ដែលដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា បន្តថា បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កំពុងឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសុំណុំរឿង បញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្ត ទៅតាមនិត្តិវិធីច្បាប់៕សួនលីណា