បុរសចំណាស់ម្នាក់ឆក់ចរន្ដអគ្គីសនីស្លាប់យ៉ាងអាណោចអាធម្ម

0

សៀមរាប÷បុរសចំណាស់ម្នាក់ជាជាងសំណង់ត្រូវខ្សែភ្លើងឆក់ស្លាប់ កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១៩ខែ តុលា ឆ្នាំ ២០១៨ នៅចំនុចភូមិស្ពាន់ជ្រាវ សង្កាត់សៀមរាប ក្រុងនិងខេត្តសៀមរាប។
តាមដំណើររឿងជនរងគ្រោះបានចាក់សាបអោយ ម្ចាស់ផ្ទះ ឈ្មោះ ចាន់ ថា ភេទស្រី រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ លុះដល់ម៉ោងកើតហេតុជនរងគ្រោះបានចាក់សាបនិង បូបទឹក ស្រាប់រអិលជើងដួលទៅលើព្រីភ្លើងបណ្ដាលអោយជនរងគ្រោះ សន្លប់ស្ដូកស្ដឹង ទើបម្ចាស់ផ្ទះឈ្មោះ ចាន់ថា រត់ទៅដកឌុយចេញ តែអកុសលបញ្ចូនទៅពេទ្យយីតពេកក៏បណ្ដាលអោយជនរងដាច់ខ្យល់ស្លាប់បាតទៅ។
ជនរងគ្រោះ ឈ្មោះ ជុំ ឆង អាយុ ៦០ឆ្នាំរស់នៅភូមិឃុំខាងលើ ក្រោយកើតហេតុ សាច់ញាតិ បងប្អូន កូនចៅ រៀបចំធ្បើបុណ្យតាមប្រពៃណី នៅសាលាបីខ្នងក្នុងភូមិឃុំខាងលើ៕ប៊ុនរិទ្ធី