គូស្នេហ៍ដែលគេងជិតគ្នានាំមកនូវអត្ថប្រយោជន៍សុខភាពសំខាន់ ៤យ៉ាង

0

ដកស្រង់ពី គេហទំព័រ sabay ការ​សិក្សា​អន្តរជាតិមួយ​បាន​បញ្ជាក់​ថា ប្ដី​ប្រពន្ធ​ដែល​តែង​គេង​នៅ​ជិត​គ្នា​ គឺ​ជា​គន្លឹះ​រក្សា​ចំណង​ស្នេហ៍​ឲ្យរស់​នៅ​បាន​យូរ​ និង​មាន​សុខភាព​ល្អ ​ជាង​គូស្នេហ៍​គេង​បែក​គ្នា​ជា​ទម្លាប់ ឬ​ដោយសារ​បញ្ហា​ដទៃ​ទៀត។​ការ​សិក្សា​ដដែល​បន្ត​ថា ​ការ​គេង​រួម​គ្នា​ក្នុង​កន្លែង​តែ​មួយ ពិតជាជំរុញផលល្អ ​៤​យ៉ាង ​ក្នុង​ការ​ពន្យល់​ពី​មូលហេតុ​ ថ្លាថ្លែង​ពី​រឿងរ៉ាវ​នានា និង​អាច​ជា​វិធី​បង្ហាញ​ទំនាក់ទំនង​តាម​រយៈ​ពាក្យ​សំដី ឬ​កាយ​វិការ​ដ៏​ជិត​ស្និទ្ធ​ជួយ​សម្រួល​ផ្នែក​​សុខភាព​ផង​ដែរ។

១. ជួយ​ច្រើន​ដល់​សុខភាព​ផ្លូវ​ចិត្ត

វេជ្ជបណ្ឌិត Wendy M. Troxel ជា​ជំនួយ​ការ​សាស្ត្រាចារ្យ​ផ្នែក​ចិត្ត​សាស្ត្រ​នៅ​សាកលវិទ្យាល័យ Pittsburgh បាន​និយាយ​ថា ការ​គេង​ជិត​មនុស្ស​ដែល​យើង​ស្រលាញ់ គឺ​ពិតជា​ជួយ​ហុច​ផល​ប្រយោជន៍​ច្រើន​ ដែល​អាច​សម្រួល​ដល់​ផ្លូវ​ចិត្ត ដើម្បី​ទទួល​បាន​ភាព​ជិត​ស្និទ្ធ​ ពិសេស​នៅ​ពេល​យប់​។ ក្រៅពី​នេះ វា​ក៏​បាន​ធ្វើ​ឱ្យ​រឹត​ចំណង​ទំនាក់ទំនង​គូស្នេហ៍ បង្កើត​អារម្មណ៍​ល្អ​ៗ​។

បើ​តាម​លោក John Dittami អ្នក​ឯកទេស​ផ្នែក​ជំងឺ​ខួរ​ក្បាល​ អាកប្បកិរិយា​ និង​អ្នកឯកទេស​ខាង​ចង្វាក់​ជីវសាស្ត្រ នៅ​សាកលវិទ្យាល័យ​ វីយែន​ បាន​និយាយ​​ថា តាម​​ធម្មជាតិ​ស្ត្រី​នឹង​រីករាយ​ ចំពោះ​វត្តមាន​របស់​បុរស​ដែល​ខ្លួន​ស្រលាញ់​គេង​នៅ​ជិត ទោះ​បី​ជា​ត្រូវ​ចំណាយ​ពេល​ច្រើន​នាទី​ ឬ​រាប់​ម៉ោង​ក៏​ដោយ។

២. ​បន្ថយ​កម្រិត​អ័រម៉ូន Cortisol ស្ត្រេស

ចំណុច​នេះ​លោក​វេជ្ជបណ្ឌិត​ខាងលើ បាន​ពន្យល់​បន្ត​ថា វា​តែង​បង្ហាញ​ដោយ​ការ​ធ្វើ​ឲ្យ​ដៃគូ​ជា​ស្ត្រី​មាន​អារម្មណ៍​ល្អ គ្មាន​ភាព​ភ័យ​ខ្លាច ហើយ​វា​ថែម​ទាំង​អាច​បន្ថយ​កម្រិត​អ័រម៉ូន cortisol ស្ត្រេស។ ក្រុម​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ការ​គេង​ជាមួយ​គ្នា​​ក៏​អាច​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​រាងកាយ​ ដែល​ជា​មូលហេតុ​ ពាក់ព័ន្ធ​នឹង​ការ​រលាក​ និង​ការ​ឈឺចាប់​នានា។

៣. ​ជួយ​ដល់​សុខភាព​ខួរ​ក្បាល​​

ជាក់​ស្ដែង ការ​សិក្សា​បាន​បន្ត​ថា នៅ​ពេល​មាន​ភាព​ជិតស្និទ្ធ​រវាង​រាងកាយ និង​អ័រម៉ូន Oxytocin ដែល​ហៅថា​អ័រម៉ូន​ស្នេហា​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជួយ​បន្ធូរ​ការ​ថប់​បារម្ភ​ ដែល​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ផ្នែក​មួយ​ នៃ​ខួរ​ក្បាល​ដែល​ទទួល​ខុសត្រូវ​ចំពោះ​វដ្ដ​ នៃ​ការ​គេង។

៤. គេង​លក់​ស្រួល និង​រក្សា​លំនឹង​​​ឲ្យគូស្នេហ៍

អ្នក​ជំនាញ​និយាយ​ថា​ការ​គេង​ជាមួយ​មនុស្ស​ផ្សេង​ទៀត​ អាច​ជួយ​រក្សា​សីតុណ្ហភាព​រាងកាយ​របស់​អ្នក​ពេញ​មួយ​យប់​មាន​ន័យ​ថា​ ជា​ការ​សម្រាក​ដ៏​ល្អ​ប្រសើរ​សម្រាប់​​អ្នក​ និង​ដៃ​គូ​របស់​អ្នក ព្រោះ​នៅ​ពេល​ដែល​អ្នក​គេង​លក់​សីតុណ្ហ​ភាព​រាងកាយ​របស់​អ្នក​ចាប់​ផ្ដើម​ធ្លាក់​ចុះ។

វា​ល្អ​ចំពោះ​អ្នក​នៅ​ពេល​យប់​ប្រសិន​បើ​ស្ថានភាព​ជុំវិញ​របស់​អ្នក​ត្រជាក់​ពេក​សីតុណ្ហភាព​ត្រជាក់​អាច​រំខាន​ដល់​ដំណេក​របស់​អ្នក។

នៅ​ពេល​ដែល​រាងកាយ​របស់​អ្នក​មាន​អារម្មណ៍​ត្រជាក់​ខ្លាំង​ នោះ​ភាព​កក់​ក្ដៅ​នៃ​អ្នក​ដែល​គេង​ក្បែរ​ខាង អាច​ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​ត្រលប់​ទៅ​រក​សីតុណ្ហភាព​ដែល​គេ​ពេញ​ចិត្ត​វិញ។