តើរួមភេទដំបូងឈឺដែរឬទេ ?

0

ដក់ស្រង់ពី គេហទំព័រ  អង្គការរ៉ាក់៖  មនុស្សម្នាក់ៗមានបទពិសោធន៍ខុសៗគ្នា។ ការររួមភេទដំបូងអាចឈឺប្រសិនបើអ្នកមិនស្គាល់ពីខ្លួនប្រាណរបស់អ្នកច្បាស់។ រាងកាយរបស់មនុស្សត្រូវបានបង្កើតដោយភាពអស្ចារ្យ ពោលគឺអាចហាត់ពុតក្នុងសកម្មភាពផ្សេងៗ។ ចំពោះប្រដាប់ភេទមនុស្សស្រី ដែលមានរោមដុះព័ទ្ធជុំវិញហៅថា យោនី ហើយយោនីមានបបូរនៅខាងក្រៅពីរ និងខាងក្នុងពីរ។ នៅខាងលើ នៅពេលដែលបបូរខាងក្នុងប្រសព្វគ្នា ហៅថាឆ្តេញ (សិរ) ដែលជាចំណុចផ្តល់សម្រើបផ្លូវភេទខ្លាំងរបស់នារី។ នៅខាងក្រោមឆ្តេញ មានរន្ធនោម ហើយនៅខាងក្រោមនេះបន្តិចគឺទ្ធារមាស។ ទ្វារមាសត្រូវបានបង្កើតឡើងដោយសាច់ដុំដែលយឺត ដែលអាចដាក់បញ្ចូលលិង្គបាន និងមានសភាពយឺតគ្រប់គ្រាប់សម្រាប់ក្បាលទារកពេលសម្រាលកូន។

នៅពេលដែលមនុស្សស្រីចង់រួមភេទ វាសំខាន់ណាស់ដែលមនុស្សស្រីត្រូវមានអារម្មណ៏ និងចំណង់ផ្លូវភេទ។ សូមចងចាំថាការរួមភេទដោយសុវត្ថិភាពកើតឡើងដោយសារ មានការយល់ព្រមពីដៃគូ។ នៅពេលដែលមនុស្សស្រីមានចំណង់ផ្លូវភេទ នោះគេសង្កេតឃើញមានទឹករំអិលទ្វារមាស ហើយទឹករំអិលនេះមិនមែនជាទឹកនោមនោះទេ  ប៉ុន្តែវាត្រូវបានបង្កើតដោយក្រពេញមួយរបស់ទ្វារមាស។  ភាពសើមដោយសារទឹករំអិលធ្វើឱ្យការរួមភេទតាមរយៈការបញ្ចូលលិង្គប្រព្រឹត្តទៅបានងាយស្រួល។ ជាមួយគ្នានេះផងដែរនៅពេលដែលមនុស្សស្រី មានចំណង់ផ្លូវភេទ ឆ្តេញរបស់មនុស្សស្រីនឹងរីកធំជាងមុន។ ការស្ទាបអង្អែលលើឆ្តេញ គឺជាវីធីដែលល្អបំផុតសម្រាប់ធ្វើឱ្យមនុស្សស្រីមានចំណង់ផ្លូវភេទ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះគឺមិនមានមនុស្សច្រើននោះទេ ដែលចំណាយពេលក្នុងការបបោស អង្អែល ឬថើបលើរាងកាយមុនពេលចាប់ផ្តើមរួមភេទ។ នេះជាហេតុផលមួយដែលមនុស្សមួយចំនួនមានអារម្មណ៍មិនស្រណុកសុខស្រួលខ្លាំងនៅពេលដែលពួកគេរួមភេទ។ ជាការពិតប្រសិន បើមនុស្សស្រី មិនមានចំណង់ផ្លូវភេទ ឬមិនមានជាតិសើម វាអាចធ្វើឱ្យការរួមភេទពិបាកនិងអាចមានការឈឺចាប់។

បន្ទាប់ពីការរួមភេទ អាចនឹងមានភាពក្រហាយប្រសិនបើនៅពេលដែលរួមភេទមនុស្សមិនមានជាតិរំអិលគ្រប់គ្រាន់ នេះដោយសារមានការកកិតច្រើនដែលអាចធ្វើឱ្យងាយដាច់រលាត់។ ហើយដោយសារវានៅជិតរន្ធនោមផងនោះ វាអាចធ្វើឱ្យមនុស្សស្រីមានអារម្មណ៍ក្រហាយខ្លាំង។ ដូចនេះការត្រៀមខ្លួនមុនពេលរួមភេទវាសំខាន់ខ្លាំងណាស់ដែលអ្នក និងដៃគូរបស់អ្នកព្យាយាមស្គាល់រាងកាយរបស់ដៃគូរបស់អ្នកជាមុនសិន។ អ្នកគួរស្គាល់ពីខ្លួនប្រាណរបស់អ្នកឱ្យបានច្បាស់លាស់ផងដែរ អ្នកអាចស្វែងរក និងស្ទាបខ្លួនប្រាណរបស់អ្នកដើម្បីដឹងថាតើកន្លែងណាខ្លះដែលធ្វើឱ្យអ្នកមានអារម្មណ៍ផ្លូវភេទ និងកន្លែងណាខ្លះផ្សេងទៀតដែលអ្នកមិនមានអារម្មណ៍សុខស្រួល។