តើអ្នកគួររួមភេទមុនដំបូងនៅអាយុប៉ុន្មាន?

0

 ប្រភពពី អង្គការ រ៉ាក់ ៖  ពេលវេលាដែល «ត្រឹមត្រូវ» បំផុតសម្រាប់អ្នក​ក្នុង​ការ​រួមភេទ​ដំបូង គឺនៅ​ពេលដែលអ្នកគិតថាខ្លួនប្រាណរបស់អ្នក និង​អារម្មណ៍​របស់​អ្នក​បាន​ត្រៀម​រួច​រាល់​ក្នុងការ​ទទួលបាន​ភាព​រីករាយ​ក្នុងពេលរួមភេទ។  គ្មានវិធីសាស្រ្ត​​ណាមួយ​អាច​បញ្ជាក់​​ពី​ភាព​ជាក់​លាក់​ថា អ្នកបានត្រៀមខ្លួន និងមានទំនុក​ចិត្ត​រួច​ហើយ​នៅ​ពេល​នោះ​ទេ។ នៅក្នុងប្រទេសកម្ពុជា ការរួមភេទ​ជាមួយ​កុមារី​ដែលមាន​អាយុ ក្រោម​១៥ឆ្នាំ​ត្រូវបានចាត់ទុកថាជាអំពើអនាចារ។ ប៉ុន្តែ​មិន​មាន​ន័យថានៅពេល​ដែលអ្នក​អាយុ ១៦ ១៧ ឬ១៨ឆ្នាំទៅ អ្នកត្រូវ​តែ​រួមភេទ​នោះទេ។ការរួមភេទត្រូវបានចាត់ទុកថាជាសកម្មភាពរបស់មនុស្សពេញវ័យ។ តើ​ពេល​ណា​ដែលអ្នកជាមនុស្សពេញវ័យ? នៅអាយុ ១៨ ឆ្នាំ ឬ២១ឆ្នាំ?​​  អាចនឹងមានការយល់ច្រឡំច្រើនទៅលើអាយុនេះ ទៅនឹង​អាយុ​នៃការបោះឆ្នោត ឬអាយុរៀបការ ឬបើក​បរ​ជា​ដើម។​ មានមនុស្សពេលវ័យជាច្រើន​ដែលមានអាយុ២៥ឆ្នាំ​ដែលមិន​មាន​ភាព​ចាស់ទុំជាងក្មេងដែលមានអាយុ ១៧ឆ្នាំ។ ដូចនេះ ការ​យក​អាយុ​មក​កំណត់​ក្នុង​ការរួមភេទមិនសមហេតុផលទាំងអស់នោះទេ។

ចម្លើយសម្រាប់សំណួរនេះពីយើង គឺស្ថិតនៅលើ​ការវិភាគ​របស់​អ្នក។ អ្នកត្រូវ​កំណត់​តម្លៃដោយផ្អែក​លើបរិបទ​នៃការរស់​នៅ​របស់​អ្ន​ក។ យកតម្លៃ​ទាំងនេះ​ដាក់នៅ​កណ្តាល ហើយសម្រេច​ចិត្ត​ទៅ​លើការរួមភេទរបស់អ្នក។ សូមចងចាំថា «លទ្ធផល» ដែល​មនុស្សជាច្រើននិយាយមិនមែនត្រឹមតែអ្វីដែលកើតលើរាងកាយ​របស់​អ្នក ដូចជា​ការ​មាន​​កូនដោយចៃដន្យ ឬការឆ្លងមេរោគនោះទេ។ ការរួមភេទ​អាចកំណត់​ការចាប់ផ្តើម​ដ៏មាន​អំណាច​មួយ​ទៅ​លើ​ការ​ឆ្លើយតបអារម្មណ៍របស់អ្នក ហើយអ្នកត្រូវពិចារណា តើ​អ្នក​នឹងត្រៀមខ្លួនដូចម្តេចចំពោះអារម្មណ៍នោះ។  នេះ​មិន​មាន​ន័យ​ថា​ យើង​​ព្យាយាម​​ហាម​ឃាត់អ្នកក្នុងការរួមភេទនោះទេ ប៉ុន្តែ​ដោយ​សារ ការរួមភេទ

គឺជាផ្អែកដ៏សំខាន់មួយរបស់បុគ្គល​ម្នាក់ៗ ហើយ​អ្នក​​គួរ​តែមាន​អារម្មណ៍រីករាយជាមួយវា។ ការពិចារណា​​​លើ​ចំណុច​ទាំងនេះពិតជាសំខាន់ណាស់ ដូចនេះនៅពេលដែលអ្នក​ចាប់ផ្តើម​ជីវិត​រួមភេទ​របស់អ្នក អ្នកនឹងទទួល​បាន​បទ​ពិសោធន៍​វិជ្ជមាន។  វាប្រហែលជាមិនល្អនោះទេ នៅពេលដែល​អ្នកមិនបាន​ពិចារណា​មុន​ពេល​សម្រេចចិត្តរួមភេទ ហើយក្រោយ​មក​អ្នកនឹងរកឃើញថា ការ​​ប្រព្រឹត្ត​នោះគឺជាការគិតខ្លី។ ដើម្បីរីក​រាយ​​ជាមួយ​ជីវិត​រួមភេទ​របស់​អ្នក អ្នកត្រូវ​ដឹង​ផង​ដែរថាតើអ្នកត្រូវថែ​​រក្សា និងការពារខ្លួនរបស់អ្នកយ៉ាងដូចម្តេច?។ នេះមាន​ន័យ​​​ថា​​អ្នកត្រូវ​ស្វែង​យល់ថា តើអ្វី​ទៅជាការរួមភេទ អ្វីទៅ​ដែល​ជាវិធី​ការ​ការពារ​មិនឱ្យមានកូន ហើយ​អ្វីទៅជាការរួមភេទដោយមានសុវត្ថិភាព និងអ្វី​ទៅ​ដែល​អ្នក​ចូល​ចិត្ត និង​មិន​ចូលចិត្តអំពីវា។ អ្នកក៏ត្រូវមាន​សមត្ថភាព​ក្នុងការ​និយាយ​ថា «ទេ» ប្រសិន​បើ​អ្នកមិនចង់បានវា។

ការសម្រេចចិត្តរួមភេទមុនពេលរៀបការគឺជារឿងបុគ្គល។ ជំនឿ​សាសានា និងវប្បធម៌​មួយ​ចំនួន​មិន​អនុញ្ញាត​​ឱ្យរូមភេទ​មុន​ពេលរៀបការ។ ប៉ុន្តែ​នៅក្នុងសង្គមមួយចំនួន វាមិនមែន​ជា​បញ្ហា​នោះ​ទេ។ សរុបសេចក្តី​មក ទាំងនេះ គឺជាសិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​។​