ហេតុអ្វីបានជាលិង្គ ងាប់តាំងពីវ័យក្មេង ចៀសវាងអាហារ ៦

0
ប្រភពពី khmeread ៖ ការងាប់លិង្គចំពោះបុរស ជាទូទៅគេសន្មត់ថាបណ្តាលមកពីវ័យកាន់តែចាស់។ ប៉ុន្តែ មិនមែនឱ្យតែចាស់ឡើង លិង្គបុរសទាំងអស់សុទ្ធតែងាប់នោះទេ។ មានកត្តាច្រើនណាស់ដែលបណ្តាលឱ្យបុរសងាប់លិង្គ ប៉ុន្តែអ្វីដែលអ្នកកំពុងទទួលទានក៏ដើរតួនាទីសំខាន់ផងដែរ។ ជាការពិត ជម្រើសម្ហូបអាហារដែលមិនល្អ អាចនាំឱ្យឡើងសម្ពាធឈាម និង កកខ្លាញ់ក្នុងសរសៃឈាម ដែលអាចរឹតត្បិតលំហូរឈាមទៅកាន់តំបន់មួយចំនួន។ ដូច្នេះ ការតាមដានរបបអាហាររាល់ថ្ងៃរបស់អ្នកអាចនឹងធ្វើឱ្យមានភាពខុសប្លែកគ្នារវាងរាត្រីដ៏អស្ចារ្យនិងរាត្រីដ៏ខកចិត្ត។ តោះមកមើលទាំងអស់គ្នាថាតើអាហារណាខ្លះដែលបង្កឱ្យងាប់លិង្គ។ 

១. សាច់ក្រហម
ភស្តុតាងវេជ្ជសាស្ត្រនានាបានបង្ហាញថា ការទទួលទានសាច់ក្រហមច្រើន គឺធ្វើឱ្យស្ទះសរសៃឈាមដែលហូរទៅសព្វសរីរាង្គកាយ។ ការស្រាវជ្រាវបង្ហាញថា ដើម្បីទប់ស្កាត់ការស្ទះសរសៃឈាម វាជាការសំខាន់ណាស់ដែលត្រូវទទួលទានអាហារសម្បូរជាតិសរសៃហ្វាយបឺ រួមមានផ្លែឈើ បន្លែ និងស្រូវសាលី។២. ផលិតផលធ្វើពីសណ្តែកសៀង
សណ្តែកសៀងគឺសម្បូរជាតិខ្លាញ់មិនមានសុខភាពល្អ ដែលអាចបង្កើតអតុល្យភាពអ័រម៉ូតអេស្តូជែន និងអ័រម៉ូនថេស្តូស្តេរ៉ូន។ នេះអាចប៉ះពាល់ដល់អារម្មណ៍ ថាមពល កម្លាំង និងសុខភាពផ្លូវភេទរបស់អ្នក។ ៣. អាហារចៀននិងបំពង
ញ៉ាំអាហារបំពងឬចៀនជក់ខ្លាញ់ជោគៗជាប្រចាំ អាចបណ្តាលឱ្យកើតជំងឺបេះដូង ជំងឺមហារីក និងជំងឺជាច្រើនទៀត។ ដូច្នេះគ្មានអ្វីចម្លែកទេ ដែលអ្នកត្រូវងាប់លិង្គដោយសារជំងឺទាំងអស់នេះ។ 

៤. អាហារប្រៃ
ជាតិប្រៃគឺផ្ទុយគ្នានឹងថ្នាំសម្រើប Viagra។ ថ្នាំ Viagra រក្សាជាតិគីមីនីទ្រិចអុកស៊ីតនៅក្នុងបំពង់ឈាមរបស់អ្នកបានយូរ។ ដូច្នេះសរសៃឈាមរបស់អ្នកនឹងមានភាពធូរស្បើយ និងអនុញ្ញាតឱ្យឈាមហូរសព្វរាងកាយ។ ញ៉ាំប្រៃខ្លាំងពេកអាចបង្កើតសម្ពាធឈាម និងរឹតត្បិតលំហូរឈាម។

៥. អាហារកំប៉ុងឬប្រអប់
វាអាចធ្វើឱ្យលោកអ្នកភ្ញាក់ផ្អើល ប៉ុន្តែទទួលទានអាហារកំប៉ុងនិងអាហារប្រអប់ពិតជាប៉ះពាល់សមត្ថភាពលើគ្រែពិតមែន ព្រោះជាតិគីមី BPA នៅក្នុងកំប៉ុងគឺរាំងខ្ទប់អ័រម៉ូនចំណង់ផ្លូវភេទនៅក្នុងរាងកាយរបស់អ្នក។ 

៦. ជាតិអាល់កុល
ក្រោយពេលទទួលទានជាតិអាល់កុលរួច អ្នកមានអារម្មណ៍ធូរស្បើយនិងមានភាពជឿជាក់។ ប៉ុន្តែអ្វីដែលអ្នកគួរដឹងគឺថា សមត្ថភាពផ្លូវភេទនិងការងើបរឹងនៃលិង្គរបស់អ្នកក៏រងផលប៉ះពាល់ពីជាតិអាល់កុលផងដែរ។ ស្រាមួយកែវគឺមិនប៉ះពាល់នោះទេ ប៉ុន្តែអ្នកដែលផឹកច្រើននឹងធ្វើឱ្យប៉ះពាល់ដល់អ័រម៉ូនចំណង់តណ្ហាថេស្តូស្តេរ៉ូន៕