កុមារគរថ្លង់ចំនួន៩០នាក់ក្នុងខេត្តសៀមរាបទទួលបានការបង្រៀនហែលទឹកដើម្បីជួយជីវិតខ្លួនឯង

0

សៀមរាបៈលោក Natthasak Thawudom ដែលជាលោកគ្រូបង្រៀនហែលទឹក បានមានប្រសាសន៍ថា កម្មវិធី​នេះត្រូវបានរៀបចំដោយ Dolphin Swimming Club Cambodia ក្នុងគោលបំណង់ គឺជួយដល់កុមារកម្ពុជា ជាពិសេសកុមារកំព្រា គរថ្លង់ ដើម្បីឲ្យចេះហែលទឹក ដើម្បីជួយសង្រ្គោះអាយុជីវិតខ្លួនឯង ដែលបានមកពី អង្គការគ្រួសារថ្មី ចំនួន៩០នាក់ ដែលជាកុមារដែលប្រឈមខណៈពេលដែល លង់ទឹកកុមារទាំងនេះពុំអាចស្រែករកជំនួយបានទេ ទើបរៀបចំកម្មវិធីបង្រៀនកុមារគរ ថ្លងរយះពេល៣ថ្ងៃ ឲ្យជួយខ្លួនឯងនៅពេលលង់ទឹក ដែលជាកម្មវិធីមនុស្សធម៌ ដែលបានផ្តើមពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៨ ពិធីនេះ ត្រូវបានធ្វើឡើងនៅ ។

កុមារគរ ថ្លង់ គឺជាកុមារ ខ្វះឳកាសក្នុងការរៀនហែលទឹក ដែលជាបញ្ហាប្រឈម ខណៈពេលដែលតួលេខបានកើនឡើងជាលំដាប់ អត្រាការស្លាប់នៅកម្ពុជា ពីការលង់ទឹកដោយយោងទៅតាមទិន្ន័យដែលទទួលបាន នៅឆ្នាំ២០១២ កម្ពុជាបានបាត់ជីវិតពីការលង់ទឹក ៧៣៤នាក់ និងចំនួនការបាត់បង់ជីវិតមានការកើនឡើង ទើបគណៈគ្រប់គ្រង់ និងក្រុមគ្រួសារហែលទឹក Dolphin Swimming Club Cambodia ដែលជាសាលាបង្រៀនហែលទឹក សម្រាប់ទារក កុមារ និងមនុស្សធំ បានបង្កើតដោយលោក សារឿន ដារាគីមម៉េង និងវិទ្យា សាស្រ្តជនជាតិថៃ អ្នកស្រី Sudsiri Prasitphorn បានផ្ទេរចំណេះដឹង នៃការជួយជីវិតខ្លួនឯងពីការលង់ទឹក ។

លោក Natthasak Thawudom  ជាគ្រូបង្រៀនហែលទឹកមានបទពិសោធន៍១៣ឆ្នាំ និងមានបទពិសោធន៍ក្នុង​ការបង្រៀនដល់កុមារ គរ ថ្លង់ ហែលទឹកជាច្រើនឆ្នាំ បានជួយដល់កុមារថៃដែលខ្វះក្នុងការរៀនហែលទឹក  និងមានបំណងល្អសម្រាប់ជួយដល់កុមារ កំព្រា កុមារគរ ថ្លង់ កម្ពុជាជាលើកទី២ នៅកម្ពុជា និងជាលើកដំបូង សម្រាប់ខេត្តសៀមរាបទើប Dolphin Swimming Club បានបង្កើតកម្មវិធីមនុស្សធម៌នេះឡើងដោយពុំគិត ថ្លៃគ្រូបង្រៀន និងថ្លៃចំណាយផ្សេងៗនោះឡើយ និងបានទទួលការឧបត្ថម្ភពីសម្បុរសជនលោក Kenneth McLeod និងលោកស្រី Ginnie Ko នាយកសាលារៀន SCI Education ដែលមានទីនៅប្រទេសកូរ៉េខាងត្បូង និង ប្រទេសកាណាដានិង លោកជំទាវ ដាំដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ។

លោក Natthasak Thawudom បានបន្តថាលោកសង្ឃឹមយ៉ាងជឿជាក់ថា កម្មវិធីនេះនិងជួយដល់កុមារទាំង ឡាយឲ្យបានរៀន ពីវិធីជួយខ្លួនឯងពីការលង់ទឹក និងការជួបគ្រោះថ្នាក់ ជាពិសេសកុមារ គរ ថ្លង់ និងកុមារ កំព្រា ក្នុងគោលបំណងឲ្យសង្គមជាតិ កម្ពុជាមើលឃើញពីសារៈសំខាន់ នៃការហែលទឹក និងជាកីឡា មួយប្រភេទដែលជាជួយសង្រ្គោះអាយុជីវិតខ្លួនឯងបាន តែវានិងប្រឈមនឹងគ្រោះថ្នាកដល់អាយុជីវិតបើសិនជា គ្មានជំនាញក្នុងការហែលទឹក ក្នុងនោះលោកបានបញ្ជាក់ថា លោកមានចិត្តសប្បាយរីករាយ ដោយសារតែ លោកបានចូលរួមជួយដល់កុមារ កំព្រា កុមារគរ ថ្លង់ ដែលជាកុមារខ្វះឳកាសក្នុងការសិក្សា និងបានរួមធ្វើបុណ្យកុសលផងដែរ    ។ដោយ  ប៊ុន  រដ្ឋា