មន្ត្រីគយថា គ្មានគោលការណ៍បង់ពន្ធគយនិងអនុញ្ញាតិអោយនាំចូលរថយន្តចង្កូតស្តាំឡើយ ក្រោយបែកធ្លាយឧកញ៉ហង្ស សីុផា នាំរថយន្តសេ៊រីទំនើបគេចពន្ធ

0

ឃិន គន្ធា:
Khin Kunthea(ឃិន គន្ធា):
មន្ត្រីគយថា គ្មានគោលការណ៍បង់ពន្ធគយនិងអនុញ្ញាតិអោយនាំចូលរថយន្តចង្កូតស្តាំឡើយ ក្រោយបែកធ្លាយឧកញ៉ហង្ស សីុផា នាំរថយន្តសេ៊រីទំនើបគេចពន្ធ
បន្ទាយមានជ័យ : មន្ត្រីគយថា គ្មានគោលការណ៍បង់ពន្ធគយនិងអនុញ្ញាតិអោយនាំចូលរថយន្តចង្កូតស្តាំឡើយ ក្រោយបែកធ្លាយឧកញ៉ហង្ស សីុផា នាំរថយន្តសេ៊រីទំនើបគេចពន្ធ ។
លោកសុទ្ធា វ៉ាន់ណារី នៃក្រុមគយចល៍តតំបន់៥នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាការប្រចាំខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជាព្រឹកថ្ងៃទី២ខែធ្នូថា : រថយន្តរត់ទូរទំនើបផលិតឆ្នាំ២០១៦ទាង២គ្រឿងនោះ របស់លោកឧកញ្ញ៉ាហង្ស សុីផា ត្រូវរឹបអូស ហើយទុកចោលព្រោះគ្មានគោលការណ៍បង់ពន្ធគយឡើយ។
លោកបន្តថា:បើយោងម្ចាស់(លោកឧកញ៉ាហង្ស សុីផា ) រថយន្តចង្កូតស្តាំខុសច្បាប់ឬគ្មានអនុញ្ញាតិអោយនាំចូលនិងមិនអាចបង់ពន្ធបាននោះ ថារថយន្តគាតទិញ១គ្រឿងៗថ្លៃជាង៤មឺុនរដុល្លាសរអា ហើយនាំចូលតាមច្រកព្រំដែននៅខេត្តបាត់ដំបង ។
សូមរំលឹកថា ករណីបែកធ្លាយឧកញ៉ហង្ស សីុផា ទីប្រឹក្សាអ្នកធំនាំរថយន្តសេ៊រីទំនើបគេចពន្ធ ត្រូវត្រូវមន្ត្រីគយចល័តតំបន់៥នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ(គយក្រសួងប្រចាំខេត្តបន្ទាយមានជ័យ)និងសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបង្ក្រាបកាលពីម្តុំម៉ោង៨ព្រឹកថ្ងៃទី១ខែធ្នូនៅក្នុងបរិវេណភូមិគ្រឹះលោកឧកញ៉ាហង្ស សុីផា នាភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ។
គេឃើញលោកព្រះរាជអាជ្ញារងម្នាក់ លោកមេនិងមន្ត្រីគយចល័តក្រសួង កម្លាំងអាវុធហត្ថចូលរួមដែរ។ ហើយគេក៏ឃើញលោកឧកញ៉ាហង្ស សុីផា ជាអ្នកមាន និងជាទីប្រឹក្សាអ្នកធំ កំពុងបើកឡានគរចពន្ធទំនើបនោះតែម្តងផង ។
រថយន្តទំនើប២គ្រឿងក្នុងតម្លៃ១គ្រឿងៗជាងពី៤ទៅ១០មឺុនដុល្លាសរអា ប្រភេទរថទូ ពណ៍ស ដោយមួយម៉ាកតូយ៉ូតាអាល់ហ្វារ៉ូ(Toyota Alpharo) និងតូយ៉ូតា វែល ហ្វាយអឺ ( Toyota Vell Fire) ស៊េរីឆ្នាំ២០១៦ ។
រថយន្តទំនើបគេចពន្ធទាំង២គ្រឿងនោះ ត្រូវបាននាំទៅរក្សាទុកនៅទីស្នាក់ការគយចល័យក្រសួងតំបន់៥នៅផ្លូវជាតិលេខ៥ ភូមិ-សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណហើយ។
សូមបញ្ជាក់ថា លោកឧកញ៉ ហង្ស សុីផា ត្រូវគេស្គាល់ថា ជាអ្នកតែងមាត់ឡូឡា និយាយរិះគន់ វាយប្រហារគេឯង ហើយត្រដាងពីខ្លួនឯងថាស្អាតស្អំ ។
សូមរំលឹកថា កន្លងមកនិងបច្ចុុប្បន្ន ចលនាលួចនាំចូលឡានចង្កូតស្តាំខុសច្បាប់ គ្មានគោលការណ៍អោយបង់ពន្ធគយរាប់សិបរាប់រយគ្រឿងគឺមានមកតាមច្រករបៀងស្ទើរគ្រប់ខេត្តបណ្តោយព្រំដែនកម្ពុជា ថៃដូចជាខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន។
ហើយរថយន្តចង្កូតស្តាំសេ៊រីទំនើបទាំងនោះ ភាគច្រើនលើសលុបគឺត្រូវគេបំពាក់ស្លាកលេខកងខេមរភូមិន្ទ(ខភម) នគរបាល(នប) បាញ់ថ្នាំពណ៍ត្រេអីុ(ពណ៍ទាហាន) ព័ណនគរបាល ។
នេះជាគំរុអាក្រក់មួយ ដែលក្នុងគោលការណ៍និងនិតិវិធិគឺរថយន្តចង្កូតស្តាំគ្រប់ប្រភេទមិនអនុញ្ញាតិអោយនាំចូល ខុសច្បាប់ មិនអាចបង់ពន្ធគយ មិនអាចពាក់ស្លាក់លេខសុីវីលបាន…តែបែរជាកងកម្លាំងអាចប្រើបាន។បច្ច័យនេះនាំអោយជនសុីវិលនិងពលរដ្ឋមើលបំណាំ ហើយរិះគន់ ។