អ្នកដំណើរចំណោម១៥នាក់ ៧នាក់របួស ធ្ងន់ស្រាលដោយក្រឡាប់រថយន្ត ,បើកបរបុកសត្វឆ្កែ រេចង្កូតធ្លាក់ពីផ្លូវថ្នល់

0

កំពង់ធំៈ រថយន្តហ្វតមួយគ្រឿងរបស់ក្រុមហ៊ុនឡារីតាដឹកអ្នកដំណើរបានបើកបរបុកសត្វឆ្កែហើយរេចង្កូតធ្លាក់ផ្លូវថ្នល់បណ្តាលអោយក្រឡាប់ផ្ងារបួសមនុស្សធ្ងន់ស្រាល៧នាក់ក្នុងចំណោមអ្នករួមដំណើរសរុប១៥នាក់។

ហេតុការណ៍នេះបានកើត ឡើងកាលពីថ្ងៃសុក្រ០៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦ៈ៥០នាទី លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១៤២-១៤៣ ភូមិទួលវិហារ ឃុំជ្រាប់ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបាន អោយដឹងថាករណីគ្រោះថ្នាក់ ចរាចរនេះបាន បង្កឡើងដោយខ្លួនឯង បណ្តាលឲ្យ របួសស្រាល០៣នាក់(ស្រី) និងរបួសធ្ងន់០៤នាក់(ប្រុស០២នាក់)។

រថយន្តបង្កម៉ាកហ្វត ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ2Y.0759របស់ក្រុមហ៊ុនឡារីតា ដឹកអ្នកដំណើរបើកបរទឹសដៅពីជើងទៅត្បូង។
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយបានគេចខ្លួន។ អ្នករួមដំណើរក្នុងរថយន្តចំនួន១៥នាក់ ក្នុងនោះបានរបួសមនុស្សចំនួន០៧នាក់

១-ឈ្មោះ សាក់.ណារី ភេទស្រី អាយុ៣០ឆ្នាំ នៅខេត្តសៀមរាបរបួសធ្ងន់។ ២ឈ្មោះ ជា លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ នៅរាជធានីភ្នំពេញ របួសធ្ងន់។ ៣ឈ្មោះ ជា ហៀង ភេទប្រុស អាយុ៥៨ឆ្នាំ នៅរាជធានីភ្នំពេញរបួសធ្ងន់។ ៤ឈ្មោះ ម៉ៃ.សត្ថា ភេទប្រុស អាយុ៤៨ឆ្នាំ នៅរាជធានីភ្នំពេញរបួសធ្ងន់។

៥ឈ្មោះ ឃិន ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ នៅរាជធានីភ្នំពេញរបួសស្រាល។ ៦-ឈ្មោះ សម សុីនន ភេទស្រី អាយុ៤៧ឆ្នាំ នៅរាជធានីភ្នំពេញរបួសស្រាល។ ៧-ឈ្មោះ បូរី ណា ភេទស្រី អាយុ២៨ឆ្នាំ នៅរាជធានីភ្នំពេញរបួសស្រាល។ សមត្ថកិច្ចបានយកវត្ថុតាងទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកសន្ទុក។