បុរសម្នាក់លួចជ័រកៅស៊ូបង្កកមិនបានសំរេចជាប់អន្ទាក់សមត្ថកិច្ចការពារក្រុមមហ៊ុន

0

កំពង់ធំ÷ ជនសង្ស័យម្នាក់លួចសារយកជ័រកៅស៊ូបង្កក ជាប់អន្ទាក់សន្តិសុខ ការពារក្រុមមហ៊ុនបារៀរកំពង់ធំ អភិវឌ្ឍន៏កាលពីវេលា ម៉ោង 6 និង40 នាទីថ្ងៃទី 28ខែធ្នូ ឆ្នាំ2018 ស្ថិតក្នុងភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ឈ្មោះជុំ រ៉េត ភេទប្រុស អាយុ ៥០ឆ្នាំ នៅភូមិកងមាស ឃុំត្នោតជុំ ស្រុកសន្ទុក ខេត្តកំពង់ធំបច្ចុប្បន្ន ស្នាក់នៅជាមួយប្រពន្ឋដែលធ្វើកម្មករជៀជ័រកៅស៊ូ នៅក្រុមហ៊ុនបារៀ បានធ្វើសកម្មភាព លួចសារយកជ័រកៅស៊ូបង្កកនិងចានរបស់ក្រុមមហ៊ុន ដាក់ថង់ខ្មៅ ចំនួន១១ គីឡូក្រាម ហើយឌុបចេញយកទៅលក់ តែត្រូវសន្តិសុខការពារក្រុមហ៊ុនឃាត់បានហើយ បញ្ជូនមកទីស្នាក់ការ
នគរបាលប៉ុស្តិ៍ក្រយា ។

នៅពេលសន្តិសុខឃាត់ ជនសង្ស័យបានប្រតិកម្មតបតមកលើ សន្តិសុខការពារក្រុមហ៊ុន ដោយមានកាំបិត ចុងស្រួច ប្លៀកជៀរជ័រ ដែកឆាប កាន់នឹងដៃ ទៀតផង។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការសួរនាំនៅទីស្នាក់ការនគរបាលរដ្ឋបាលប៉ុស្តិ៏ក្រយា ៕ប៊ុនរិទ្ធី