Nocerino ចង់​លេង​ឲ្យ​ជម្រើសជាតិ​អ៊ីតាលី​សម្រាប់​ការប្រកួត World Cup នៅ​ប្រេ​ស៊ី​ល​

0

​ខ្សែបម្រើ​កណ្តាល​ក្លិប​ញញួរ​យក្ស West Ham United កីឡាករ Antonio Nocerino បានបង្ហាញ​ពី​គោលបំណង​ចង់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​មុនពេល​ការប្រកួត World Cup ចូលមក​ដល់ ។​ ​កីឡាករ​វ័យ ២៩ ឆ្នាំ​រូបនេះ​ត្រូវបាន​ក្លិប​ញញួរ​យក្ស​ខ្ចី​ជើង​ពី AC Milan ហើយ​បាន​ចូល​លេង​ត្រឹមតែ ១ ប្រកួត​ប៉ុណ្ណោះ​សម្រាប់​វគ្គ​ជម្រុះ​ឲ្យ​ក្រុម​អា​ហ្ស៊ូ​រី​អ៊ីតាលី​ហើយ​រូបគេ​បាន​អះអាងថា គេ​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ក្រុម​ជម្រើសជាតិ​ដែល​នឹង​ប្រកួត World Cup នៅ​ប្រទេស ប្រេ​ស៊ី​ល ។​

Nocerino ប្រាប់​គេហទំព័រ talkSPORT ថា “​ខ្ញុំ​សង្ឃឹមថា ការ​មកលេង​នៅ West Ham នេះ​នឹងធ្វើ​ឲ្យ​ខ្ញុំ​មានឱកាស​ចូល​លេង​ឲ្យ​ជម្រើសជាតិ​អ៊ីតាលី​វិញ​ប៉ុន្តែ​គោលបំណង​ដំបូង​របស់ខ្ញុំ​គឺ​ជួយ West Ham ឲ្យ​ងើប​ចេញពី​តំបន់​គ្រោះថ្នាក់​សិន​” ។​ ​គួរ​បញ្ជាក់ថា កីឡាករ​អន្តរជាតិ​អ៊ីតាលី​រូបនេះ​ចូល​លេង​បាន​ចំនួន ៤ លើក​ហើយ​ឲ្យ​ញញួរ​យក្ស West Ham ៕ ​Antonio Nocerino has joined West Ham on loan