បើកបរមិនប្រុងប្រយត្ន័ បុកកន្ទុយគ្នារបួសកម្មករ១៥នាក់នៅស្រុកស្វាយទាប

0

ស្វាយរៀង៖ មានកម្មករកម្មការិនីរោងចក្រ១៥នាក់រងរបួសដោយសារអ្នកបើកបររថយន្តដឹកកម្មករមិនទុកចន្លោះសុវត្ថិភាព ធ្វើឲ្យរថយន្តបុកគូថគ្នា។

ករណីគ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦:៣០នាទីព្រឹកថ្ងៃទី៣ ខែមករាឆ្នាំ២០១៩នេះ នៅចន្លោះគីឡូម៉ែត្រ១៣៩-១៤០នៅលើផ្លូវជាតិលេខ១ស្ថិតនៅភូមិ ថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា កណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តដឹកសុីទែន និងរថយន្តដឹកកម្មករកម្មការិនីរោងចក្រនិងបង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3D 4014 បើកបរដោយឈ្មោះ ខៀវ ហន ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរបើកបរ រស់នៅភូមិថ្លុកព្រីង ឃុំ ពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ធ្វើដំំណើរក្នុងទិសដៅពីលិចទៅកើតស្របគ្នា លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តដឹកម្មករបានបុកគូថរថយន្តសុីទែនពីក្រោយ។

ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកសុីទែនក៏ទៅមុខបាត់ ចំណែករថយន្តបង្ករនៅកន្លែងកើតហេតុ ដោយមានកម្មកររួមដំណើរ ៦០នាក់ បណ្ដាលឲ្យរងរបួស១៥នាក់ ហើយបច្ចុប្បន្នត្រូវបានបងប្អូននិងសមត្ថកិច្ចដឹកយកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប៕