អភិបាលខេត្ត​កំពង់ចាម​ ចូលរួម​បេីក​ការ​ប្រកួត​កីឡា​មហាជន​ ដេីម្បី​អបអរសាទរ​ទិវា​ជ័យជំនះ​ថ្ងៃ​៧​មករា​

0

កំពង់ចាម​:​ ដេីម្បីអបអរសាទរ​ទិវា​ជ័យជំនះ​ ខួបលេីកទី៤០ឆ្នាំ ថ្ងៃ​៧មករាឆ្នាំ១៩៧៩​ ៧មករា​ឆ្នាំ​២០១៩​ រដ្ឋបាលខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៩នេះ​ បានប្រារព្ធពិធី​បេីក​ការ​ប្រកួតកីឡាមហាជន​ ជ្រេីសរេីសជេីងឯកទូទាំងខេត្ត​ ប្រចាំឆ្នាំ២០១៨​-២០១៩​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ដោយ​មាន​ការ​អញ្ជេីញចូលរួមពី​អភិបាល​រង​ខេត្ត​ មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​​ជុំវិញខេត្ត​ ក្រុមកីឡាករ​ កីឡាការនី​ និង​ប្អូនៗ​​សិស្សានុសិស្ស​ជាច្រើន​រូប​ផង​ដែរ​។

ថ្លែងក្នុងឱកាសនោះ​ដែរ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានជម្រុញ​ឲ្យគ្រប់មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ ធ្វេីការគាំទ្រ​ឧបត្តម្ភ​ផ្នែកកីឡា​និមួយៗ​ ឲ្យកាន់តែ​មាន​ការ​រីកចម្រេីន​ និងជាពិសេសដេីម្បីត្រៀមខ្លួនចូលប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣​ ដែលកម្ពុជាយេីងធ្វេីជាម្ចាស់ផ្ទះ​ទៀយផង។ ឯកឧត្ដម​អភិបាលខេត្ត​​ បានបញ្ជាក់ឲ្យដឹងទៀតថា​ ពិធីប្រកួតកីឡាមហាជននេះ​ គឺធ្វេីឡេីងដេីម្បីចូលរួមចំណែកលេីកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រេីនជាលំដាប់​ស្របពេលប្រទេសជាតិយេីងមានសុខសន្តិភាព​ និងចូលរួមអបអរសាទរ​ទិវា​ជ័យជំនះ​ខួបទី៤០ឆ្នាំ​ ថ្ងៃ​៧មករា​១៩៧៩​ ប្រសិនបេីគ្មានការដឹកនាំគោលនយោបាយឈ្នះ​ ឈ្នះ​ របស់សម្តេចតេ​ជោ​ ហ៊ុន​ សែន​ បានធ្វេីឲ្យប្រទេសជាតិ​ ក៏ដូចប្រជាជនកម្ពុជាបានរួចផុសពីរបបដ៏ខ្មៅងងឹត​ និងពោលពេញទៅដោយភាពឈឺចាប់បំផុសដែលមិនអាចបំភ្លេចបានឡេីយ។ ដូច្នោះក្នុងនាមជាប្រជាជនកម្ពុជាយេីង​ត្រូវ​នាំគ្នាថែរក្សាសុខសន្តិភាពនេះឲ្យបាន​គង់វង្ស​យូរ​អង្វែង​ និងកាន់តែអភិវឌ្ឍន៍រីកចម្រេីនទៅមុខជាបន្តទៀត។
គួរបញ្ជាក់ផងដែរថា​ ប្រភេទកីឡាដែលបានដាក់ឲ្យចូលរួមប្រកួតមហាជនជ្រេីសរេីសជេីងឯកទូទាំងខេត្តប្រចាំឆ្នាំ២០១៨​-២០១៩​នេះ​ រួមមាន៖​ កីឡាបាល់ទាត់​ កីឡាបាល់បោះ​ កីឡាបាល់ទះ​ កីឡាប៉េតង់ប៊ូល​ កីឡាហែលទឹក​ កីឡាវាយកូនឃ្លីលេីតុ​ និង​កីឡាវាយសី​ ហេីយក្រុមកីឡាដែលចូលរួមសរុបមាន៧១ក្រុម​ និងកីឡាករសរុបចំនួន៥០៤នាក់​ ក្នុងនោះមានកីឡាការនី​ សរុប៩៨នាក់​ផងដែរ៕