លោកនាយឧត្តមសេនីយ៍ប៉ែន វិបុលចូលរួម ពិធីផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងតម្លើងឋានន្តរស័ក្តិដល់មន្រ្តីនគរបាលជាតិខេត្តរតនគិរី

0

ខេត្តរតនគិរី÷ នាព្រឹកថ្ងៃអង្គារ៍ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីមានរៀបចំប្រកាស តែងតាំងផ្ទេរភារកិច្ចនិងតម្លើងឋានន្តរស័ក្តិមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាង លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក លន់ សុភាព អភិបាលរងខេត្តនិងមានការចូលរួម ពីស្ថាប័នសាលាដំបូងខេត្ត​ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តមនិងកងកម្លាំងប្រដាប់អាវុធ ជាច្រើនរូបទៀតផងដែរ។

តាមប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីកាផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងតម្លើងឋានន្ត​រស័ក្តិមន្រ្តីនគរបាលជាតិសម្រេចផ្ទេរភារកិច្ចការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីចំនួន១៤រូប។​ ផ្ទេរភាកិច្ចនិងតម្លើងឋានន្តរស័ក្តិអធិការដ្ឋាននគរបាលស្រុកចំនួន៥រូប។​

លោក លន់ សុភាព អភិបាលរងខេត្តរតនគិរីបានមានប្រសាសន៍ថា បានសម្តែងនូងការអបអរសាទរ ដែល នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើ តែងតាំង និងផ្ទេរភារកិច្ច ដល់មន្រ្តីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីចាស់ និងថ្មី។

ហើយការតែងតាំង និងផ្ទេរភារកិច្ចនាពេលនេះ គឺជាកិច្ចការផ្លាស់ប្តូររដ្ឋបាលធម្មតា តាមកំណែទម្រង់ របស់រាជរដ្ខាភិបាលកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ បានស្នើដល់ ស្នងការនគរបាលខេត្តរតនគិរីទើបប្រកាសផ្ទេរភារកិច្ចនិងតម្លើងឋានន្តរស័ក្តិថ្មីត្រូវសិក្សា និងយកគំរូតាមអ្នកចាស់ ហើយត្រូវស្វែងយល់ពីភូមិសាស្ត្រ និងថ្នាក់ក្រោម តើកងកម្លាំងចង់បានអ្វី។ ចំពោះថ្នាក់ក្រោមវិញ ក៏ត្រូវស្វែងយល់ និង គោរព ថ្នាក់លើរបស់ខ្លួនវិញដែរ។

ទាំងអស់នេះហើយ សម្រាប់សម្រួលដល់ការងារ ឲ្យបានជោគជ័យ និងដំណើរការងារដោយរលូន។ លោកក៏បានផ្ដាំផ្ញើបន្ថែម ដល់លោកស្នងការរងទទួលផែនទាំងអស់ចាប់ពីថ្ងៃនេះតទៅ ត្រូវតែបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹង និងបង្កើតសមត្ថភាពរបស់មន្ដ្រីទាំងអស់ មិនត្រូវប្រកាន់បក្ខពួក ឬក្រុមណាមួយឡើយ គឺត្រូវធ្វើការងាររួមគ្នាជូនប្រជាពលរដ្ឋ ឲ្យស្របតាមអ្វី ដែលថ្នាក់ដឹកនាំប្រគល់ជូននោះ៕ យក្ខឡោម