វាយប្រហារ​គ្រាប់បែក​លើ​រថភ្លើង ល្បឿន​លឿន​នៅ​ប៉ា​គី​ស្ថាន​ស្លាប់ និង របួស​៣០​នាក់​

0

​យ៉ាងហោចណាស់​ក៏មាន​អ្នកដំណើរ ៥​នាក់​ស្លាប់ និង​២៥​នាក់​រងរបួស​ក្រោយ ពេលដែល​គ្រាប់បែក​មួយគ្រា​ប់​បាន​ផ្ទុះ នៅលើ​ផ្លូវដែក​ពេល​រថភ្លើង​ល្បឿន​លឿន កំពុង​បើកបរ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ។​ ​រថភ្លើង​ដែល​រង​ការវាយប្រហារ ដោយ​គ្រាប់បែក​នោះ​មាន​អ្នកធ្វើដំណើរ ជាង​៣០០​នាក់ ពេល​ហេតុការណ៍​កើត ឡើង ។ រថភ្លើង​ចាកចេញ​ពី​ទីក្រុង​កំពង់ ផែ​កា​រាជី ឆ្ពោះទៅកាន់​ទីក្រុង​ប៉េ​សាវ៉ា ក៏​រង​ការវាយប្រហារ​គ្រាប់បែក​ដែល​ជន ល្មើស​បង្កៃ​នៅលើ​ផ្លូវ​រថភ្លើង​ធ្វើឱ្យ​ទូ​រថ ភ្លើង​៤​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវដែក ។​ ​

តាម​លទ្ធផល​ស្រាវជ្រាវ​ជាបឋម គ្រាប់​ដែល​បង្កៃ​លើផ្លូវ​ដែក​នោះ​បញ្ជា ដោយ​ឧបករណ៍​ពី​ចម្ងាយ ។ ប៉ូលិស​និង ក្រុម​ជួយសង្គ្រោះ​បាន​បញ្ជូន​ទៅកាន់ កន្លែងកើតហេតុ ជួយ​ដល់​ជនរងគ្រោះ និង​ឡោមព័ទ្ធ​តំបន់​នោះ​សម្រាប់​ស្រាវ ជ្រាវ ។

​នាយករដ្ឋមន្ដ្រី​ប៉ា​គី​ស្ថាន លោក​ណា វាស់ សារី​ហ្វ និង​រដ្ឋមន្ដ្រី​គ្រប់គ្រង​ផ្លូវ ដែក​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ដល់​ការ វាយប្រហារ ហើយ​បាន​បញ្ជា​ឱ្យ​មន្ដ្រី ក្នុង​តំបន់​ផ្ដល់ជំនួយ​សម្ភារ​ចាំបាច់​ដល់ អ្នករងរបួស 9 ​។unnamed (1) unnamed