ពលរដ្នស្រុកបារាយណ៍កំពុងភ័យព្រួយរឿងខ្វះទឹកបញ្ចូលស្រែប្រាំង

0

កំពង់ធំ ៖ ប្រជាពលរដ្ឋ មេភូមិ រួមអ្នកតំណាងឲ្យប្រជាពលរដ្ឋដែលខ្វះខាតទឹកទាំង ១៥គ្រួសារកន្លងមកធ្លាប់ស្នើរសុំគ្រឿងចក្រដើម្បីស្ដារប្រឡាយសង្រ្គោះស្រូវដែលកំពុងតែខ្វះខាតទឹកស្រោចស្របលើផ្ទៃដីបង្កបង្កើនផលចំនួន១០០ហិចតា គឺលោក ម៉េត រ៉ាមី និងលោក សឿន សុខុម ពួកគាត់ធ្លាប់បាននាំគ្នាទៅប្រាប់មេឃុំឲ្យជួយពួកគាត់ព្រមទាំងបានធ្វើលិខិតស្នើរសុំស្ដារប្រឡាយទឹក ដោយសារប្រឡាយចាស់រាក់ទឹកមិនអាចហូរទៅដល់ តែក្រោយមកចេះតែស្ងាត់ឈឹង មិនមានដំណោះស្រាយនោះទេ។
ពាក់ព័ន្ធនិងស្រូវប្រាំងរបស់ប្រជាពលរដ្នចំនួន១០០ហិចតាស្ថិតនៅតំបន់ខាងត្បូងអតីតក្រុមង៉ិនវុធក្នុងភូមិសាស្រ្ត ភូមិ ចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលកំពុងជួបការខ្វះខាតទឹកបញ្ចូលស្រែប្រាំងនោះ ត្រូវបាន លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ បានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៍មាន កាលពីរសៀលថ្ងៃទី១៤ខែកុម្ភះ ឆ្នាំ២០១៩នេះដោយ លោកបានអះអាងថាក្រុមការងារស្រុកបារាយណ៍ចុះទៅដល់កន្លែងស្រូវប្រាំងនោះហើយ និងកំពុងធ្វើសកម្មភាពដាក់គ្រឿងចក្រដើម្បីស្ដារប្រឡាយរំដោះទឹកចែកជូនពលរដ្ន ព្រោះការងារនេះ មានឯកឧត្តម ថោង ខុន និង ឯកឧត្តម សុខ លូ បានផ្ដល់អនុសាសន៍និងសំរបសម្រួលការងារនេះ ហើយខាងស្រុកយើងក៏កំពុងតែធ្វើការងារនេះដែរ ៕ប៊ុនរិទ្ធី