ក្រុម​អ្នក​មុជទឹក​ជប៉ុន​៦​នាក់​រងរបួស និង​២​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​នៅលើ​កោះ​បាលី​

0

​ឥណ្ឌូណេស៊ី​៖ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ក្រុម​អ្នក​មុជទឹក​ជនជាតិ​ជប៉ុន ០៦ នាក់​ទទួលបាន​ការព្យាបាល​នៅឯ​មន្ទីរ ពេទ្យ​កោះ​បាលី ក្រោយ​ក្រុម​សង្គ្រោះ​ឥណ្ឌូណេស៊ី​ប្រទះឃើញ​ពួកគេ​កំពុង​ឡើង​តាម​ចំណោត​ថ្ម នៅតាម​តំបន់ ឆ្នេរ​កោះ​នេះ គឺ​បន្ទាប់​បាន​បាត់​ខ្លួន​អស់​រយៈពេល​៣​ថ្ងៃ​រួចមក​នោះ ។ ដោយឡែក​អ្នក​មុជទឹក​២​នាក់​ផ្សេង ទៀត​នៅ​មិនទាន់​រកឃើញ​នោះទេ​។​ ​សេចក្ដីរាយការណ៍ បានឱ្យដឹងថា ស្ត្រី​ម្នាក់​ត្រូវបាន​នាំយកទៅ​ព្យាបាល​នៅ​តំបន់​ទេសចរណ៍​កេ​ដុង​ហ្គា ណាន់ ខណៈដែល​ស្ត្រី​៤​នាក់​ផ្សេងទៀត​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​សាំង​ឡា ។​ ​

ក្រុម អាជ្ញាធរ​នៅ​មន្ទីរពេទ្យ​សាំង​ឡា បានឱ្យដឹងថា ក្រុម​អ្នក​មុជទឹក​៤​នាក់​មាន​ស្ថានភាព​ល្អប្រសើរ ខ្លះ​ហើយ​។ លោក​ចា​យ៉ា គូ​ស៊ូ​ម៉ា ប្រធាន​មន្ទីរពេទ្យ​សាំង​ឡា បាន​មានប្រសាសន៍ថា ពួកគេ​ទាំងអស់​ប្រឈម​នឹង បញ្ហា​ផ្លូវដង្ហើម និង​ប្រព័ន្ធ​បេះដូង ប៉ុន្តែ​មាន​ស្ថានភាព​ប្រក្រតី​វិញ​ហើយ ក្រោយ​ការយកចិត្តទុកដាក់​យ៉ាង​ដិត ដល់​ពី​ក្រុម​គ្រួ​ពេទ្យ​របស់លោក ។​លោក​បាន​បន្តទៀតថា ជនរងគ្រោះ​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​ដោយសារ​ត្រូវ កម្តៅថ្ងៃ​ខ្លាំងពេក ។​ ​

គួរ​ឲ្យ ដឹងថា ក្រុម​អ្នក​មុជ​ត្រូវបាន​គេ​ប្រទះឃើញ​នៅរស់​នៅត្រង់ចំណុច​ចំណោទ​ថ្ម​ម៉ា ន់តា ស្ថិតនៅ តំបន់ឆ្នេរ​នូ​សា ប៉េ​នី​ដា ដែលមាន​ចម្ងាយ​២០​គ​.​ម​ពី​តំបន់ឆ្នេរ​កោះ​បាលី​។ ក្រុម​ជួយសង្គ្រោះ​កំពុង​ស្វែងរក មនុស្ស​២​នាក់​ផ្សេងទៀត​ដែល​កំពុង​បាត់​ខ្លួន​។​ ​unnamed (2)