រកកាប់ក្រាក់យកធ្វើបង្គោលរបងឃើញគ្រាប់ដែលសល់ពីសម័យសង្រ្គាមរើសយកបោះចោលផ្ទុះបណ្តាលអោយរងរបួសធ្ងន់

0

សៀមរាប: នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩វេលាម៉ោង១០ ប្រជាពលរដ្ឋនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានបើកគោយន្តកន្រ្តៃ ទៅរកកាប់ក្រាក់ មកធ្វើបង្គោលរបង ឃើញគ្រាប់សល់ពីសម័យសង្គ្រាម មិនទាន់ផ្ទុះក៏រើសបោះចោលបណ្តាលអោយគ្រាប់ផ្ទុះ អំបែងខ្ទាតត្រូវចំនួន០៣កន្លែង រងរបួសជាធ្ងន់។លោកឡោ ភឹម ប្រធានបញ្ជាការការពារ ភូមិស្រោង ឃុំខ្វាវបានប្រាប់អ្នកសារពត៌មានយើងថា ជនរងគ្រោះមានឈ្មោះចាន រុន ភេទប្រុស អាយុ៥៧ឆ្នាំបានបរគោយន្តកន្រ្តៃទៅរកកាប់ក្រាក់យកមកធ្វើបង្គោលរបងនៅចំណុចព្រៃឈូកសរខាងកើតភូមិស្រោងឃើញគ្រាប់មិនទាន់ផ្ទុះក៏រើសបោះចោលបណ្តាលអោយគ្រាបផ្ទុះត្រូវរងរបួសធ្ងន់ ជនរងគ្រោះត្រូវបានកំម្លាំងបញ្ជាការពារភូមិ ស្រោងបញ្ជូនយកមកកាន់មណ្ឌល់សុខភាពឃុំខ្វាវដើម្បីជួយសង្រ្គោះបន្ទាន់៕
ដោយ ព្រំ សុខា