ចាប់ខ្លួនជនសង្ស័យជាមួយម៉ាទឹកកកជិត១គីឡូក្រាម

0

ស្ទឹងត្រែង៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនបុរសម្នាក់ រួមនិងថ្នាំញៀន១កញ្ចប់ នៅចំណុចបេនឡានផ្លូវអាស៊ាន ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង១១ និង៤៦នាទី ថ្ងៃត្រង់ បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ៖ប្រតិបត្តិការបង្រ្កាបករណីជួញដូរថ្នាំញៀន ខាងលើនេះ កម្លាំងជំនាញធ្វើឡើងក្រោមបទបញ្ជារផ្ទាល់ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែងផងដែរ ។ ក្នុងនោះកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយតកឃើញថ្នាំញៀន១កញ្ចប់ធំ ប្រភេទមេតំហ្វេតាមីន ម្សៅថ្លាពណ៌ស (Ice)មានទម្ងន់ស្មើនិង៩៤៦,៣ក្រាម ។
សមត្ថកិច្ច បានឲ្យដឹងថា៖ជនសង្ស័យដែលកម្លាំងអាវុធឃាត់ខ្លួននោះមានឈ្មោះ ទូច វ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុង-ខេត្តស្ទឹងត្រែង ។ ជនសង្ស័យបានឆ្លើយសារភាពថា៖ថ្នាំញៀននេះមិនមែនជារបស់ខ្លួនទេ គឺមានបុរសម្នាក់ទៀតឈ្មោះនីជាអ្នកប្រើឲ្យកាន់ពីចំនុចស្ពានសេកុង ទៅឲ្យជនម្នាក់ទៀតក្នុងតម្លៃ២០០ដុល្លារ តែមិនទាន់ដល់គោល
ដៅផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ស្ថិតក្រោមការសាកសួរពីមន្ត្រីជំនាញ ក្នុងការអនុវត្តនិតិវិធីនិងកសាងសំណុំរឿង ដើម្បីត្រៀមញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕