មន្ត្រីជំនាញអះអាងថាកូនផ្សោតចំនួន៦ក្បាលហើយ ដែលបានកើតថ្មីក្នុងឆ្នាំ២០១៩នៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី

0

ក្រចេះ៖ យោងតាមកាអោយដឹងពីមន្ត្រីអង្គការwwF នៅពេលថ្មីៗនេះថា កូនសត្វផ្សោតថ្មីមួយក្បាលទៀតហើយ ត្រូវបានគេប្រទះឃើញស្ថិតក្នុងតំបន់អភិរក្សអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ ៕
មន្ត្រីអង្គការwwFបានបញ្ជាក់អោយដឹងទៀតថា កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី៦ហើយ ដែលត្រូវបានកត់ត្រាថាបានកើតនៅក្នុងឆ្នាំ២០១៩ ចាប់តាំងពីខែមករា រហូតដល់ខែ មេសា ហើយនេះគឺជាលទ្ធផលថ្មីមួយទៀតដែលបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។ លទ្ធផលនេះក៏ជាការឆ្លុះបញ្ចាំងពីកិច្ចសហការដ៏ល្អប្រសើរក្នុងការងារអភិរក្សរវាង អង្គការwwFនិងដៃគូអភិរក្សនានា ដូចជាអាជ្ញាធរមូលដ្ឋានម្ចាស់ផ្តល់មូលនិធិអង្គការដៃគូប្រជាសហគមន៍ សាធារណជនទូទៅជាពិសេសរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរ និងអាជ្ញាធរថ្នាក់ខេត្ត ៕
តាមរយះកាអភិរក្សសត្វផ្សោតទន្លេរមេគង្គនៅក្នុងខេត្តក្រចេះ បានរួមចំណែកកែប្រែរជីវភាពពលរដ្ឋប្រមាណជាង៨០គ្រួសាបានធូរធា តាមរយះការចំឡងទូកជូនភ្ញៀវទេសចរមើលសត្វផ្សោត ការធ្វើសិប្បកម្មកែច្នៃចម្លាក់សត្វផ្សោតត្រីនិងលក់វត្ថុអនុស្សាវរីយ៍ នៅក្នុងសហគមន៍ទេសចរអន្លង់ផ្សោតមួយនេះ ។
លោក ទុយ សុវណ្ណា ប្រធានសហគមន៍ទេសចរណ៍សត្វផ្សោត បានបញ្ជាក់ឲ្យដឹងថាតំបន់ទេសចរមួយនេះបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍មួយនេះប្រមាណជាង៨០គ្រួសារមានជីវភាពធូរធាសមរម្យតាមរយះការចំឡងទូកជូនភ្ញៀវទេសចរ ទៅទស្សនាមើលសត្វផ្សោត និងសត្វស្លាបនៅជុំវិញអន្លង់ផ្សោត និងការធ្វើសិប្បកម្មកែច្នៃចម្លាក់សត្វផ្សោតត្រីនិងវត្ថុអនុស្សាវរីយ៍ និងការលក់ដូរនំចំណីអារហារផ្សេងៗទៀត ។ 
លោកប្រធានបន្តរថា ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា មើលឃើញថាទីតាំងអន្លង់ផ្សោតមួយនេះអាចទាញយកផលប្រយោជន៍ពី វិស័យទេសចរណ៍តាមរយៈសត្វផ្សោត គឺរដ្ឋាភិបាលបានបង្វិលពីការនេសាទ មកធ្វើមុខរបរនៅលើគោកវិញតាមរយៈការធ្វើសិប្បកម្មកែច្នៃចម្លាក់សត្វផ្សោតត្រីនិងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀតបានធ្វើឲ្យជីវភាពប្រជាពល រដ្ឋនៅក្នុងសហគមន៍មួយនេះប្រមាណជាង៨០គ្រួសារមានជីវភាពធូរធាសមរម្យ ដូច្នេះគេមិនដាក់ម៉ងនៅក្នុងចំណុចស្នូលតំបន់អភិរក្សសត្វផ្សោតនេះទេ ។
ដោយឡែកលោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជល ផលខេត្តក្រចេះនិងជាប្រធានអភិរក្សឆ្មាំទន្លេបានឲ្យដឹងថា តាមរយះកាខិតខំប្រឹងប្រែងរបស់ក្រុមការងារឆ្មាំទន្លេរ ដែលកំពុងធ្វើការងារ ដោយសហការជាមួយខណ្ឌរដ្ឋបាលជលផល លើការងារអភិរក្សនិងការពារឲ្យបានគង់វង្សប្រយោជន៍សម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្តក្រចេះ ។លោកថា តាមការប៉ាន់ស្មានរបស់មន្ត្រីជំនាញនៅក្នុងឆ្នាំ២០១៩នេះ ចំនួនសត្វផ្សោតអាចមានកំណើនរហូតដល់១០ក្បាល ដែលកូនផ្សោតថ្មី អាចមានវត្តមានរស់នៅតាមអន្លង់ផ្សោតនៅក្នុងដងទន្លេមេគង្គ ។
លោកថា ចំនួនសត្វផ្សោតសរុបនៅក្នុងខេត្តក្រចេះនិងខេត្តស្ទឹងត្រែងមានប្រមាណជា៩២ក្បាល ដោយឡែកអន្លង់សម្រាប់ការរស់នៅរបស់សត្វផ្សោតនៅក្នុងខេត្តក្រចេះមានចំនួន៥អន្លង់ហើយចំនួនសត្វផ្សោតដែលពេញវ័យមានចន្លោះពី៥៥ទៅ៦០ក្បាល ក្នុងនោះតូចៗប្រមាណជា២០ក្បាលមិនទាន់ពេញវ័យគឺមិនមានការរាប់បញ្ចូលនៅក្នុងចំនួនតួលេខនេះនៅឡើយទេ ។
ដោយឡែកទាក់ទិនទៅនឹងសហគមន៍ដែលបច្ចុប្បន្ននេះទាំងរដ្ឋបាលជលផលថ្នាក់ខេត្តក៍ដូចជាថ្នាក់ជាតិ បានរៀបចំឲ្យមានសហគមន៍នេសាទនៅតាមមូលដ្ឋាន ដោយសហការជាមួយអង្គការ wwF និអង្គកាNRDដើម្បីឲ្យសហគមន៍មានផែនការគ្រប់គ្រង មានផែនការច្បាស់លាស់ ។លោកថា បញ្ហារប្រឈមគឺថាសមាជិកនៅក្នុងសហគមន៍មួយចំនួនតូចនៅតែមានការឆ្លៀតឱកាស ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសនៅក្នុងដែនអភិរក្សដែលច្បាប់បានហាមឃាត់ ។លោកថាការដាក់មងក្រឡាធំនៅក្នុងតំបន់អភិរក្សសត្វផ្សោតនេះគឺដើម្បីចាប់ត្រីមានពូជ ប៉ុន្តែផលប៉ះពាល់នៃការចាប់ត្រីមានពូជ វាអាចធ្វើឲ្យមានការគ្រោះថ្នាក់ដល់អាយុជីវិតសត្វផ្សោត ដោយការំជាប់កន្ទុយជាប់ក្បាលជាដើម អាចធ្វើឲ្យសត្វផ្សោតងាប់ប្រសិនណាបើយើងមិនមានការយកចិត្តទុកដាក់ ធ្វើការបង្ក្រាបឲ្យបានទាន់ពេលនោះ។ ដោយ ម៉េង គាង