​នាង Rita Ora និង Iggy Azalea រាំ​ក្នុង​ពិធីបុណ្យ Wireless Festival

0

​ ​ក្រុង​ឡុង​ដ៍ៈ មើល​ស្រី​ស្រស់ Rita Ora និង​នាង Iggy Azalea បានបង្ហាញ​នូវ​ទេពកោសល្យ​ដ៏​អស្ចារ្យ​នៅពេល​ចូល​រួមការ​ច្រៀង និង​សម្តែង​ក្នុង​ពិធីបុណ្យ​ប្រចាំឆ្នាំ Wireless Festival នៅឯ​ឧទ្យាន London's Finsbury Park កាលពី​ល្ងាច​ថ្ងៃ​សុក្រ ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៤​។​ ​តាមរយៈ​រូបភាព​ស្រី​ស្រស់ Rita Ora និង​នាង Iggy Azalea បាន​បញ្ចេញ​ទេពកោសល្យ ដ៏​សម្បូរបែប និង​សិច​ស៊ី​គួរ​ទាក់ទាញ​ខ្លាំង​មែនទែន ដោយ​ពួកនាង​បាន ស្លៀកពាក់​បង្ហាញ នូវ​រូប​សម្រស់​ស្រស់ត្រកាល ត្រ​គា​សាយ រាង​ស្លី​ម និង​កាយវិការ​រស់​រវើក​គួរ​ក្នាញ់​។

Rita Ora ក្នុង​វ័យ​២៣​ឆ្នាំ និង​នាង Iggy Azalea ក្នុង​វ័យ​២៤​ឆ្នាំ បាន​រាំ​ចង្វាក់​ញាក់​កន្ត្រាក់​អារម្មណ៍ និង​អែនអន​រេរា គ្រលែង​ចង្កេះ ទាក់ទាញ​គ្មាន​ពីរ សម្រាប់​ពិធីបុណ្យ​មួយ​នេះ​។​ ​ជាមួយ​សម្លៀកបំពាក់​ព​ណ៌​ចម្រុះ​ដូច​ឥន្ទធនូ និង​មាន​ខ្សែ​ប្លា​ទីន​ចាំង​ផ្លេក នាង Rita Ora និង​នាង Iggy Azalea ដែលមាន​សម្លៀកបំពាក់​ខ្មៅ មើលទៅ​គឺ អស់​តាស់​តែម្តង​។​ ​សូម​ទស្សនាការ​សម្តែង​របស់​ស្រី​ស្រស់​ទាំងពីរ​នាក់​នេះ ទាំងអស់គ្នា​!!!Rita Ora and Iggy Azalea 1 Rita Ora and Iggy Azalea 1a Rita Ora and Iggy Azalea 1c Rita Ora and Iggy Azalea 1b