អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វប្រកាសជាផ្លូវការតំបន់ភូមិអំពិលឃុំបន្លៃស្រុកអង្គរបូរីជាតំបន់ផ្ទុះជម្ងឺប៉េស្តជ្រូកអាហ្រិ្វកនិងបញ្ឈប់សកម្មភាពចលនាសត្វពីចេញពីតំបន់នេះ

0

តាកែវ៖ ថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់ភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ជាតំបន់ផ្ទុះជម្ងឺប៉េស្តជ្រូកអាហ្វ្រិក នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រធានអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានប្រកាសជាផ្លូវការថាតំបន់នៅក្នុងមូលដ្ឋាននេះគឺត្រូវបានរកឃើញថាមានផ្ទុកមេរោគជម្ងឺប៉េស្តអាហ្វ្រិក ដែលជាប្រភេទជម្ងឺដ៏កាចសហាវ ដែលកើតនៅលើសត្វជ្រូក ហើយវាមានការឆ្លងរីករាលដាលលឿនណាស់ចំពោសត្វជ្រូក និងមិនទាន់មានថ្នាំសម្រាប់ព្យាបាលជម្ងឺនេះបាននូវឡើយទេ តែមេរោគនេះគឺមិនឆ្លងពីសត្វមកមនុស្សឡើយ ។
ប្រធានអគ្គនាយដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានស្នើសុំអោយអាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ចលនារបស់សត្វ អោយបានដើម្បីជៀសវាងការឆ្លងរីករាលដានពីតំបន់មួយទៅតំបន់មួយទៀត ។
បើតាមរបាយណ៏របស់លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តតាកែវបាន អោយដឹងថា នៅក្នុងខេត្តតាកែវមានសត្វជ្រូក ចិញ្ចឹមដោយកសិដ្ឋាន និងការចិញ្ចឹមតាមលក្ខណៈគ្រួសារ គឺមានជ្រូកសរុបចំនួន ២២៧៨៤ក្បាល ដោយឡែកនៅក្នុង ស្រុកអង្គរបូរី មានចំនួន ៦៧៥០ក្បាល និងនៅក្នុងមូលដ្ឋាន ឃុំបន្លៃមាន ៦ភូមិ មានសរុប ១២៦០ក្បាល ក្នុងភូមិអំពិល ដែលជាតំបន់ផ្ទុះជម្ងឺមានជ្រូក ១២២ក្បាល មកទល់ពេលនេះក្នុងតំបន់នោះគឺងាប់អស់ ១១១ក្បាលហើយ នៅសល់តែ ១១ក្បាលកំពង់មានជម្ងឺ ហើយមន្ត្រីជំនាញកំពុងសម្របសម្រួលលើសត្វជ្រូកដែលនៅសល់ ១១ក្បាលដែលកំពុងឈឺនេះ ។
ជុំវិញការកើតមាននៅការផ្ទុះជម្ងឺប៉េស្តជ្រូកអាហ្រិ្វកនេះដែរ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានជំរុញអោយមន្ត្រីនៅក្រោមឱវាទ អោយយកចិត្តទុកដាក់ខ្ពស់លើការការពារ និងទប់ស្កាត់ការចរាចរសត្វដែលមានការនាំចូលពីប្រទេសជិតខាង និងទប់ស្កាត់ការចរាចរសត្វចេញពីតំបន់ផ្ទុះជម្ងឺនេះ ។ លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា បើសិនជាមានមន្ត្រីរាជការរូបណា មិនថាជាកងកំលាំង ឬមន្ត្រីជំនាញ ឬអាជ្ញាធរ ជាប់ពាក់ព័ន្ធលើការណីឃុបខិតគ្នាអោយមានជ្រូកចូល បើកអោយមានការដឹកជ្រូកចេញពីតំបន់ផ្ទុះជម្ងឺនោះ បន្តមកចម្លងមេរោគដល់តំបន់ផ្សេងៗទៀត មន្ត្រីទាំងនោះនិងប្រឈរមុខជាមួយនិងផ្លូវច្បាប់ដោយខ្លួនឯងតែម្តង និងគ្មានការលើកលែងឬយោគយល់ឡើយ ៕