អភិបាលខេត្ត កំពង់ចាម ក្រេីន រំលឹក ដល់ ប្រជាពលរដ្ឋឲ្យចូលរួមពិធីពិសារអំបុកខ្មែរដេីម្បីការពារជាតិសាសនាព្រះមហាក្សត្រថ្ងៃទី៩វិច្ឆិកាខាងមុខនេះ

0

កំពង់ចាម : អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាន ថ្លែង អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ ចូលរួមប្រឆាំងជាដាច់ខាត់ ចំពោះ កា ប៉ុនប៉ង បង្កើតបដិវត្តពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែល ជា ការ រៀបចំ ឡើង ដោយ ក្រុម អ្នក នយោបាយ ប្រឆាំង ក្រៅ ច្បាប់ ហើយ នាំគ្នា ចូលរួម ពិធី ពិសារ អំបុកខ្មែរ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាង មុខ នេះ នៅតាមទីវត្តអារាមនានា ក៏ដូចជានៅតាម គេហដ្ឋាន បងប្អូន ក៏សូម រៀបចំ ពិធី នេះផងដែរ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាសដែល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់ លោក ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជម្ងឺទូទៅ និង ផ្តល់ថ្នាំ ដោយ ឥតគិតថ្លៃ ជូន បងប្អូនប្រជាពលរដ្ឋ ប្រមាណ ជា ៥០០០នាក់ មក ពី ឃុំចំនួន៣ ក្នុងស្រុកកោះសូទិន ខេត្ត កំពង់ចាម នាព្រឹក ថ្ងៃ ទី ១៣ ខែតុលា ឆ្នាំ ២០១៩ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ។

ឆ្លៀត ក្នុង ឱកាស នោះ ដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង អំណរគុណចំពោះ ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត របស់ លោក ហ៊ុន ម៉ានី ដែល សុទ្ធសឹងតែ ជា អ្នក មាន ជំនាញ បទពិសោធន៍ ច្បាស់លាស់ ទទួល ការ សិក្សា នៅ បរទេស ហើយ លះបង់ ពេល វេលា ចុះ ជួយ ពិនិត្យ និង ព្យាបាល ជម្ងឺ ជូន បងប្អូន ប្រជាពលរដ្ឋ នាពេល នេះ ដោយ មិន គិត ពី ការ នឿយហត់ ដែល កើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់ បងប្អូនប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ ពិនិត្យ ព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ជា មួយ គ្នា នោះ លោក អភិបាលខេត្ត ក៏បានលេីក ឡើង ផង ដែរ ថា ការចុះពិនិត្យ និងព្យាបាល ជម្ងឺ ជូន បងប្អូន ប្រជាពលរដ្ឋ ដល់ មូលដ្ឋានដោយ ផ្ទាល់ នាឱកាសនេះ គឺ ដើម្បីចូល រួមចំណែក ទ្រទ្រង់ ដល់ ជីវភាព ក្នុង គ្រួសារ បងប្អូន ដោយ បងប្អូន មិន ត្រូវ ចំណាយ ពេល វេលា និង ថវិកា ទៅ ពិនិត្យ និង ព្យាបាល ជម្ងឺ នៅ ទី ឆ្ងាយ ៗ នោះឡើយ ។ ទាំង នេះ ក៏ ព្រោះ តែ ប្រទេស ជាតិ យើង មាន សុខសន្តិភាព ដូច្នេះ សូម ឲ្យ ពុកម៉ែ បងប្អូន រួម គ្នា ថែរក្សា សុខសន្តិភាព នេះ ឲ្យ បាន ឋិតថេរ គង់វង្ស ដេីម្បី បន្ត ការ អភិវឌ្ឍន៍ រីកចម្រើន ផង ដែរ ។

សូម បញ្ជាក់ ផង ដែរថា ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រមាណ ជា ៦០០នាក់ ដែល បាន ចុះពិនិត្យ និង ព្យាបាលជូនប្រជាពលរដ្ឋ ប្រមាណ ជា ៥០០០នាក់ នេះ រួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជម្ងឺ ផ្លូវចិត្ត ជម្ងឺ ទូទៅផ្នែកកុមារ ជម្ងឺ រោគស្ត្រី ជម្ងឺ ឬសដូងបាត ជម្ងឺ សួត ក្រពះ ពោះវៀន ជម្ងឺ ផ្លូវដង្ហើម ជម្ងឺ ប្រដាប់រំលាយអាហារ ជម្ងឺ សើស្បែក ជម្ងឺ ព្រូន ជម្ងឺ ស្លេកស្លាំង ជម្ងឺ សន្លាក់ឆ្អឹង ជម្ងឺ រលាកថ្លើម ជម្ងឺ កាមរោគ ជម្ងឺ គ្រុនចាញ់ ជម្ងឺ គ្រុន ឈាម ជម្ងឺ ភ្នែក សុខភាពមាត់ធ្មេញ ជម្ងឺ ទឹកនោមផ្អែម ជម្ងឺ បេះដូង លើសឈាម ជម្ងឺ ត្រចៀក ច្រមុះ បំពង់ករ ជម្ងឺ តម្រងនោម អេកូសាស្ត្រ ព្យាបាលរបួស វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម)…។ល។ ៕