ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប- ឧត្តរមានជ័យជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយនគណៈប្រតិភូមកពីការិយាល័យស្ថិតិនៃខេត្តជៀងស៊ូ នៃប្រទេសចិន

0

សៀមរាប:កាលពីរសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០១៩នេះលោកឧកញ៉ាបណ្ឌិតហ៊ុយភៀវប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប-ឧត្តរមានជ័យ និងសហការី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូមកពីការិយាល័យស្ថិតិនៃខេត្តជៀងស៊ូមកពីប្រទេសចិន។ក្នុងការជួបសំណេះសំណាលនាពេលនោះដែរគឺក្នងគោលបំណង ដើម្បីចង់ដឹងអំពីស្ថានភាពឧស្សាហកម្ម និងពាណិជ្ជកម្ម ក្នុងខេត្តសៀមរាបនិង គោលនយោបាយវិនិយោគនិងការជម្រុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍និងធ្វើការពន្យល់ដល់គណៈប្រតិភូចិន អំពីតួនាទីសភាពាណិជ្ជកម្មក្នុងការជម្រុញការងារវិស័យឯកជននិងធ្វើការសម្របសម្រួលការងារវិស័យឯកជន អំពីបញ្ហាប្រឈមរបស់អាជីវករ ពាណិជ្ជករ ទៅជជែក ពិភាក្សាជាមួយរដ្ឋាភិបាល ។ ក្នុងឱកាសនោះដែរលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ជម្រាបដល់គណៈប្រតិភូចិនថា ប្រសិនបើខាងភាគីចិនមាន បំណងក្នុងការវិនិយោគគម្រោងកំសាន្តផ្សេងៗក្រៅពីការទស្សនាប្រាង្គប្រាសាទ គឺធ្វើការវិនិយោគលើវិស័យអចលនទ្រព្យដែលនៅថ្លៃទាបជាងប្រទេសដ៏ទៃ នឹងមានឱកាសនៃការចំនេញមានច្រើនហើយចំពោះ ការវិនិយោគលើរថភ្លើងល្បឿនលឿន ក្នុងប្រទេសកម្ពុជា គឺជាកត្តាមួយល្អដែរ ក្នុងការកាត់បន្ថយពេលវាលាធ្វើដំណើរផ្លូវឆ្ងាយផងដែរ។ លោកប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ក៏បានមានប្រសាសន៍សំណូមពរដល់គណៈប្រតិភូចិនថាបើសិនជាគិតដល់ការវិនិយោគសូមមកធ្វើការវិនិយោគនៅក្នុងខេត្តសៀមរាបហើយលោកក៍ថ្លែងអំណរគុណ ដល់គណៈប្រតិភូចិនដែលបានចំណាយពេលវេលាមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងខេត្តសៀមរាប។ ជាមួយគ្នានោះផងដែរខាងភាគីគណៈប្រតិភូចិនក៍បានមានប្រសាសន៍ លើកឡើងអំពីការកសាងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនការកសាងព្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាបដែលចំណាយថវិកាប្រមាណជា៩០០លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងវិនិយោគរបស់អ្នកវិនិយោគ ខេត្តយូណាន នៅក្នុងខេត្តសៀមរាបផងដែរ៕