លោកស្រី ម៉ែន សំអន ៖ គាំំ​ទ្រ​កម្មវិធី​មនុស្សធម៌​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ដ​វៀត ណា​ម ផ្ដល់​សេវា​ព្យាបាល​ប្រជាពលរដ្ឋ​ក្រីក្រ​ឥតគិតថ្លៃ​ជិត​២០០០​នាក់​

0

ភ្នំពេញ​៖ លោកស្រី ម៉ែន សំអន ក្នុងនាម​ជា​ប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្ដិភាព និង​ការអភិវឌ្ឍ បានផ្ដល់​ការគាំទ្រ​ចំពោះ សកម្មភាព​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ ស្ម័​គ​ចិ​ត្ដ​វៀតណាម ដែល​ដឹកនាំ​ដោយ​លោកស្រី ទ្រឿ​ង មី​ហ័​រ Ba Hruarang MyHoa អតីត​អនុប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ជា​ប្រធាន​មូលនិធិ​អាហារូបករណ៍​វ៉ឺ​អា​យី​ញ ដែល​បាន​ចូលរួម ក្នុង​សកម្មភាព​មនុស្សធម៌ ជាមួយ​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍ ដែល​ជាក់ស្ដែង ក្នុងអំឡុងពេល​ថ្មីៗ​នេះ ក្រុមគ្រូពេទ្យ​ចិ​ត្ដ​វៀតណាម បាន​ចុះមក​ពិនិត្យ​ព្យាបាល​ជំងឺ និង​បាន​ចែកជា​អំណោយ​មនុស្សធម៌ មាន​សម្លៀកបំពាក់ ស្បែកជើង សៀវភៅ ខ្មៅ​ដៃ ការ​តាប ដល់​កុមារកំព្រា និង​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជិត​២០០០​នាក់ មកពី​ខេត្ដ​ចំនួន​៣ គឺ​ខេត្ដ កណ្ដាល តាកែវ និង​ព្រៃវែង​ផងដែរ ។​ image (1)

លោកស្រី​ម៉ែន សំអន បានការ​ផ្លែង​នូវ​ការគាំទ្រ​បែបនេះ បាន​ប្រារព្ធ​ធ្វើឡើង​ក្នុងខណៈ​ពេលដែល​លោកស្រី បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ជួប​សំណេះសំណាល និង​អាហារ​សាមគ្គី​ជាមួយ​លោកស្រី ទ្រឿ​ង មី​ហ័​រ Ba Hruarang MyHoa និង​សមាជិក​សមាជិការ របស់​សមាគមនារី​ទាំងពី កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ភោជនីយដ្ឋាន​សូរិយា រាជធានី​ភ្នំពេញ ។ លោកស្រី​ម៉ែន សំអន បាន​បញ្ជាក់ថា​៖ ក្រុមគ្រូពេទ្យ​ស្ម័គ្រ​វៀតណាម​ជានិច្ចកាល​តែង តែ​អនុវត្ត​កម្មវិធី មនោសញ្ចេតនា​ព្រំដែន​ពិនិត្យ ជំងឺ​ផ្តល់​ថ្នាំសង្កូវ​និង​ជូន​កាដូ​ដល់​ជនក្រីក្រ​ជា​ហូរហែ​ដោយ​ឥតគិតថ្លៃ​។ image (2)

នេះ​ជា​សកម្មភាព​មនុស្សធម៌ មួយ​ដែល​ស្រប តាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ខាង​កាកបាទក្រហម កម្ពុជា​ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី​ហ៊ុន សែន​ជា​ប្រធាន ។ ក្នុងនាម​រាជរដ្ឋាភិបាល កម្ពុជា​លោកស្រី ម៉ែន សំអន ក៍បាន​ថ្លែង​នូវ​ការ​អរគុណ និង​គាំទ្រ​ចំពោះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត វៀតណាម ក៏​ដូច​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​វៀតណាម តែងតែមាន​ទំនាក់ ទំនង​ល្អ លើ​គ្រប់​វិស័យ​ទាំង​ការងារ​ការទូត ទាំង​ការងារ​វិនិយោគ​មិន​ថា តូច ឬ​ធំ​នៅ​កម្ពុជា​។ លោកស្រី​ក៍បាន​សំណូមពរ ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​វៀតណាម បន្តសកម្មភាព​មនុស្ស​ធម៌​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា ពិសេស​តាម​បណ្ដា​ព្រំដែន និង​នៅតាម​តំបន់​ជនបទ ដាច់ស្រយាល ។image (3)

សូមបញ្ជាក់ថា​៖ កាលពី​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ​២០១៣ នៅ​មណ្ឌល​សុខភាព ក្រោលគោ​លោកស្រី​ម៉ែន សំអន ក៍បាន​ថ្លែង​នូវ​ការ​អគុណ និង​ផ្ដល់នូវ​ការគាំទ្រ​ចំពោះ​កម្មវិធី​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​មកជួយ​ពិនិត្យ​សុខភាព​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​១៦០០​នាក់ មកពី​ឃុំ​ចំនួន​៣ គឺ​ឃុំ​ក្រោលគោ ឃុំ​ស្វាយ​អង្គ​ឃុំ​ដូន​ស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​ដោយ​ឥតគិតថ្លៃ​ផងដែរ​៕