VIDEO ​Patrice Evra ព្រមព្រៀង​ផ្លាស់​ទៅកាន់ Juventus

0

​ខ្សែការពារ​ក្លិប​បិសាច​ក្រហម Manchester United កីឡាករ Patrice Evra បាន​ឈានដល់​កិច្ចព្រមព្រៀង​លើ​ការផ្លាស់​ទៅកាន់​ក្លិប​សេះបង្កង់ Juventus រួចរាល់​ហើយ ។​ Evra ត្រូវបាន​គេ​ជឿជាក់ថា បាន​អះអាង​ពី​ការព្រមព្រៀង​នេះ​តាមរយៈ​អ៊ីម៉េល​ខណៈដែល​រូបគេ​កំពុង​សម្រាក​

លំហែកាយ​នៅក្នុង​ទីក្រុង ឡូ​ស​អេ​ន​ជើ​ឡេស សហរដ្ឋអាមេរិក ។​ ​ការសម្រេចចិត្ត​ចាកចេញ​របស់ Evra គឺ​ស្រប​ពេលដែល Manchester United ទិញ​បាន​ខ្សែការពារ Luke Shaw ក្នុងតម្លៃ​ខ្លួន​៣០​លាន​ផោន​ហើយ​ការមកដល់​នេះ​ធ្វើ​ឲ្យ Evra ខ្ទៀត​ចេញពី ជម្រើស​១១​នាក់​ដំបូង​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី Louis van Gaal ។​ ​

ក្លិប​បិសាច​ក្រហម​ក៏​ធ្លាប់​ដាក់សំណើរ​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​ផងដែរ​កាលពី​ខែ​មុន​ប៉ុន្តែ​នៅពេលនេះ​ក្លិប​បានអនុញ្ញាត​ឲ្យ​រូបគេ​ចាកចេញ​ទៅកាន់​ក្លិប​ជើងឯក​អ៊ីតាលី​វិញ​។​ ​គួរ​បញ្ជាក់ថា បច្ចុប្បន្ន Evra កំពុង​សម្រាក​លំហែកាយ​នៅ​សហរដ្ឋអាមេរិក​បន្ទាប់​ពី​រូបគេ​បាន​ជួយ​ឲ្យ​ក្រុម​មាន់គក​បារាំង​ឡើងទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ការប្រកួត World Cup ៕