ខ​ណ្ទ​រដ្ឋបាល​ជលផល​សហកា​រ​ជាមួយ​សឹក​រង​ក្រុង​ស្ទឹងសែន ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​

0

​កំពង់ធំ ៖ បទល្មើស​ជលផល ត្រូវបាន​យកចិត្តទុកដាក់ ពី​សំណាក់​ខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ សហការ ចុះ​ប​ង្ត្រា​ប​ដូច​ភ្លៀងរលឹម ក្រោម​ការបញ្ជា​ផ្ទាល់ ពី​ឯកឧត្តម អ៊ុត សំអន អភិបាល ខេត្តកំពង់ធំ និង​ជា ប្រធាន គណៈបញ្ជាការ​ឯកភាព ឲ្យ​ខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ ដឹកនាំ​ការបង្ក្រាប ដោយ លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ ខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ ក្រោម​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស្អិតរ​មួ​ត ជាមួយនឹង​កំលាំង​សឹក​រង ក្រុង​ស្ទឹងសែន និង​សឹក​រង​ស្រុក​សន្ទុក ។​ ​

ជនសង្ស័យ​៤​នាក់ ត្រូវបាន​ឃាត់ខ្លួន បណ្តាលមកពី​បាន​ប្រើប្រាស់ ឧបករណ៍​ឆក់​ត្រី នៅ​ចំនុច ប្រាសាទ​បាក់ ភូមិ​សាគ្រា ឃុំ​ភ្នៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ សមត្ថកិច្ច​រឹបអូស​បាន វត្ថុតាង​រួមមាន អាំង​វិចទ័រ​៤​គ្រឿង ដង​ឆក់ ៤ អាគុយ​១២​វុ​ល ៥​គ្រឿង ចំណែក​ជនសង្ស័យ ត្រូវបាន​ស្គាល់ឈ្មោះ ឃឹ​ត តង អាយុ ៥៤​ឆ្នាំ រស់នៅ​ភូមិ ដា ប្រាសាទ​ឃុំ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទី​២ ឈ្មោះ នែ​ម សយ អាយុ ៦៣​ឆ្នាំ ភូមិ ជ្រលង ទី​៣ ឈ្មោះ ហ៊ុន ម៉ៅ អ្នក​ទាំងបី​រស់នៅ​ឃុំ ស្រុក​ជាមួយគ្នា ត្រូវបាន​ឃាត់ខ្លួន នៅ​ម៉ោង ១០.៣០​នាទី ព្រឹក​ថ្ងៃទី ១៩ ខែ កុ​ម្ភះ ឆ្នាំ ២០១៤ ដោយឡែក នៅក្នុង​ថ្ងៃ​ដដែល ផ្នែក​រដ្ឋបាល​ជលផល ផាត់​សណ្តាយ បាន​សហការ ជាមួយនឹង កំលាំង​កងរាជអាវុធហត្ថ ស្នាក់ការ B06 បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ពីបទ​ឆក់​ត្រី ក្រោម​កា​ដឹកនាំ​ដោយ លោក ប្រុ​ញ ប្រិ​ញ រឹបអូស​បាន​វត្ថុតាង​មាន អាគុយ ១ ដង​ឆក់ ២ អាំង​វិចទ័រ​ឆក់​ត្រី​១ ។​

​លោក អនុសេនីយ៍ឯក សៀង ហុក​ឃាង់ មេបញ្ជាការ​ផ្នែក​សឹក​រង ក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា ដោយ​បទល្មើស​ឆក់​ត្រី​កាន់តែ​មាន​ភាព រាលដាល​ទៅគ្រប់​ច្រកល្ហក ទៅ​ទូទាំងប្រទេស ជាហេតុ​បណ្តាល​ឲ្យ​មានការ ហិនហោច​នូវ​ម​ឆ្ឆា​ជាតិ ទើប​មានការ​បញ្ជា និង​គាំទ្រ ពី​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ឲ្យ​សឹក​រង គ្រប់​ស្រុក សហការ​ជាមួយ សមត្ថកិច្ច​ជំនាញ ដើម្បី​ចូលរួម ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើ​ដ​ឆក់​ត្រី និង​ចូល រួម​ថែរក្សា​ម​ឆ្ឆា​ជាតិ ក្រោម​ការចង្អុលបង្ហាញ ណែនាំ​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ។​

​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល ជលផល​កំពង់ធំ បាន​អរគុណ ចំពោះ​កំលាំង​សឹក​រង ក្រុង​ស្ទឹងសែន ដែល​បាន​សហការ​បង្ក្រាប​បទ​ល្មើស រ​ហូរ​បាន​ជោគជ័យ និង​សម្រេចបាន​ជាច្រើន​ករណី ក្នុង ការចូលរួម ការពារ​ធនធាន​ម​ឆ្ឆា​ជាតិ ដោយឡែក​កិច្ចការ ទប់ស្កាត់​បទល្មើស​ឆក់ និង​ការប្រើប្រាស់ ឧបករណ៍​ខុសច្បាប់ ខ​ណ្ទ​រដ្ឋបាល​ជលផល បាន​ប្រើប្រាស់ កំលាំង​សរុប​នៅតាម​ផ្នែក និង​សង្កាត់​រួមគ្នា ដើម្បី​ចុះបង្ក្រាប ដោយ​បទល្មើស ដែលមាន​កំលាំង​សឹក​រង ប្រចាំការ​នៅ​ជាមួយ ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​កសាង​សុំ​រឿង បញ្ជូនទៅ​តុលាការ ។​ ​20140219_163221 Image16 Image17