ប៊ីចេងសញ្ញា « រូបវែក » ក្លែងក្លាយជាង១៨តោន ត្រូវសមត្ថកិច្ចរកឃើញនៅក្នុងខេត្តសៀមរាប

0

សៀមរាប៖ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នេះ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីលោក សំរឹទ្ធ សុខុន ព្រះរាជ្ញារងនៃអយ្យការសាលាដំបូងខេត្តសៀមរាប បានចុះពិនិត្យទីតាំងផលិតវេចខ្ចប់ និងចែកចាយប៊ីចេង « សញ្ញរូបវែក »មួយកន្លែង ចំណុចផ្ទះលេខ១១១

ក្នុងបុរីមួយកន្លែង ភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយរកឃើញប៊ីចេងក្លាយក្លាយដល់ទៅ១៨តោន ។

សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ទីតាំងប៊ីចេងក្លែងក្លាយទាំង១៨តោននោះ មានឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ ។ ក្រោយពិនិត្យរួចរាល់ លោកព្រះរាជ្ញារងខេត្តសៀមរាប បញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងនោះ នាំទៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ អ៊ុន ណារាជ្យ