Balotelli មិន​ចាក​ចេញពី AC Milan ទោះ​មានការ​ទាក់ទង​ពី Chelsea និង Arsenal

0

​កីឡាករ Mario Balotelli បានបញ្ជាក់​សាជាថ្មី​ថា គាត់​រីករាយ​នឹង​លេង​ឲ្យ AC Milan ស្របពេល​ដែលមាន​មជ្ឈដ្ឋាន​ខាងក្រៅ​ជាច្រើន​កំពុង​រងចាំ​មើល​ពី​ការសម្រេច​ពី​អនាគត​របស់​ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ីតាលី​រូបនេះ ។​ ​ការលើកឡើង​បែបនេះ​គឺ​ស្រប​ពេលដែល​ក្លិប Chelsea និង Arsenal កំពុង​តាម​ទាក់ទង​ចង់បាន​កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ​ស្របពេល​ក្លិប AC Milan កំពុងស្ថិត​ក្នុងស្ថានភាព​ត្រដាបត្រដួស​ក្នុង​ក្របខណ្ឌ Serie A នៅ​រដូវ​កាល​នេះ ។​ ​

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប​មេឃ​ខៀវ Manchester City រូបនេះ​បាន​បញ្ជាក់ថា គាត់​សប្បាយ​ចិត្តនឹង​លេង​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Clarence Seedorf ។​ Balotelli បញ្ជាក់ប្រាប់​គេហទំព័រ Marca ថា “Seedorf គឺជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​ហើយ​ខ្ញុំ​រីករាយ​នឹង​ការលេង​ក្រោម​ការ​ឲ្យ​ដំបូន្មាន​របស់គាត់​” ។​ ​គួរ​បញ្ជាក់ថា Balotelli ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ១៤ គ្រាប់​ហើយ​នៅ​រដូវ​កាល​នេះ ៕ ​???????????????????????????????????????????????????????