ក្រុមអ្នកស្រឡាញ់សត្វសុនខក្នុងខេត្តសៀមរាបអំពាវនាសុំឲ្យប្រជាពលរដ្ឋ ត្រូវស្រឡាញ់ ថែរក្សា និងបញ្ឈប់ការបរិភោគសាច់សុនខទាំងអស់គ្នា

0

សៀមរាប៖  ក្រុមអ្នកស្រឡាញ់សត្វសុនខជាច្រើនដែលរស់នៅក្នុងខេត្តសៀមរាប បានប្រមូលផ្ដុំគ្នាដើម្បីធ្វើការផ្សព្វផ្សាយអំពីការលុបបំបាត់នូវរាល់សកម្មភាពនៃការលក់ដូរ និងការបរិភោគសាច់សុនខ ជាពិសេសដើម្បីធ្វើការផ្លាស់ប្ដូរនូវបទពិសោធន៍ក៏ដូចជាបច្ចកទេសនៃការចិញ្ចឹម និងថែរក្សាសត្វសុនខផងដែរ ។

បើតាមលោក យ៉ិន វិទូ ដែលជាអ្នកដឹកនាំរៀបចំកម្មវិធីនេះ បានបង្ហាញ់ថា សត្វឆ្កែ គឺជាសត្វមួយប្រភេទដែលមនុស្សមយយចំនួនធំបានចាប់ទុកវាជាសម្លាញ់ដ៏ល្អ និងជាសមាជិកគ្រួសារម្នាក់ផងដែរ ក៏ប៉ុន្តែបច្ចុប្បន្នក៏នៅមានមនុស្សមួយចំនួនតូច ក៏នៅចូលចិត្តបន្តបរិភោគសាច់វាផងដែរ ។ ក្នុងនោះដែរសម្រាប់កម្មវិធីនៃការជួបជុំរវាងអ្នកដែលស្រឡាញ់សត្វសុនខក្នុងខេត្តសៀមរាបនាពេលនេះដែរ គឺជាការបញ្ជាក់ឲ្យឃើញផងដែរពីការរីកចម្រើននៃការកើនឡើងពីសកម្មភាពនៃការចូលរួមស្រឡាញ់ និងថែរក្សាសត្វសុនខ ផងដែរ ។

លោកបន្តថា កម្មវិធីសម្រាប់ពេលនេះដែរ គឺជាការរៀបចំឡើងជាលើកដំបូងនៅក្នុងខេត្តសៀមរាប ដោយសារតែកន្លងមកការជួបជុំនេះគ្រាន់តែជាការជួបជុំគ្នាធម្មតារវាងម្ចាស់សត្វម្នាក់ និងម្នាក់តែប៉ុណ្ណោះ ប៉ុន្តែចំពោះកម្មវិធីក្នុងពេលនេះ វាជាការជួបជុំមួយដ៏ធំនៅក្នុងខេត្តសៀមរាប ។ ហើយការរៀបចំកម្មវិធីនៅពេលនេះដែរ គឺដើម្បីឲ្យមានការចូលរួមបង្ហាញ់ឲ្យឃើញពីក្ដីស្រឡាញ់របស់ពួកកាត់ចំពោះសត្វសុនខ ជាពិសេសកម្មវិធីនេះ គឺវាជាឱកាសមួយសម្រាប់បងប្អូនប្រជាពលរដ្ឋយើងដែលជាអ្នកស្រឡាញ់សត្វសុនខក្នុងខេត្តបានមកជួបជុំគ្នាធ្វើការបង្ហាញ់ពីចំណាប់អារម្មណ៍ និងបច្ចេកទេស បទពិសោធន៍នៃការចិញ្ចឹមសត្វសុនខ រវាងគ្នាទៅវិញទៅមកផងដែរ ។

លោក យ៉ិន វិទូ បន្ថែមថា ចំពោះកម្មវិធីនាពេលនេះដែរ គឺជាការរៀបចំលើកដំបូង ប៉ុន្តែអ្វីដែលលោកចំអារម្មណ៍នោះ គឺមានការចូលរួមច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកស្រឡាញ់សត្វសុនខ ជាពិសេសក៏មានការចូលរួមពីភ្ញៀវបរទេសដែលបានមកលេងក្នុងខេត្តសៀមរាបបានមកចូលរួមផងដែរ ។ សម្រាប់កម្មវិធីនាពេលក្រោយៗទៀត លោក និងក្រុមហ៊ុនដែលបានសហការនឹងរៀបចំកម្មវិធីនេះឲ្យកាន់តែធំ ហើយសង្ឃឹមថាសម្រាប់កម្មវិធីនៅក្រោយនឹងមានការចូលរួមពីសំណាក់អ្នកដែលស្រឡាញ់សត្វសុនខឲ្យច្រើនជាងនេះបន្ថែមទៀត ជាពិសេសក្នុងនោះដែរលោកក៏បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់នូវការបរិភោគសាច់សុនខទាំងអស់គ្នា ជាពិសេសត្រូវបញ្ឈប់នូវរាល់សកម្មភាពនៃការជួញដូរសត្វគ្រប់ប្រភេទ ហើយមកចូលរួមក្នុងការថែរក្សា និងស្រលាញ់ពួកវាឲ្យបានច្រើន ជាពិសេសសត្វសុនខដែលអនាថាតែម្ដង ៕
ដោយ៖ អ៊ុន ណារាជ្យ

#មន្ទីរព័ត៌មានខេត្តសៀមរាប