នៅមុននេះបន្តិច តារាកំប្លែងនាយស្មាញ បានទទួលមរណភាពហើយ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍

0

ភ្នំពេញ៖ មុននេះបន្ដិច នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត ដោយតារាកំប្លែង នាយ ស្មាញ ត្រូវបានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ព្រោះតែមជ្ជុរាជដ៏កាចសាហាវ (គ្រោះថ្នា ក់ចរាចរណ៏) បានឆក់យើងជីវិតរបស់គាត់ទៅ ដោយបានធ្វើឲ្យក្រុមគ្រួសាររបស់គាត់ទុក្ខជាទំងន់។

ទន្ទឹមនឹងនេះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ហេង ឡុង ប្រធានសមាគមន៏សិល្បករខ្មែរ បានសរសេរប្រាប់ឱ្យដឹងពីដំណឹង ដ៏ក្រៀមក្រំនេះថា៖”ដំណឹងមរណ ភាព តារាកំប្លែងនាយស្មាញ បានទទួលមរណ ភាព មុននេះបន្តិច ដោយគ្រោះថ្នាក់ចរាចរណ៏ ដែលបានកើតឡើងនៅលើផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ខ្ញុំបាទបានជូនដំណឹងទៅអាជ្ញាធរខណ្ឌមានជ័យរួចហើយ។ សុំវិញ្ញាណក្ខន្ធរបស់ពូទៅកាន់សុខគតិភព”៕