មន្ត្រីនគរបាលចរាចរណ៍ដែលត្រូវរថយន្តបើកកិន ត្រូវបានរួចផុតពីគ្រោះថ្នាក់ហើយ និងកំពុងសម្រាក់ព្យាបាលនៅប្រទេសវៀតណាម

0

កំពត៖ តាមការឲ្យដឹងពីផេក ស្នងការដ្ផាននគរបាលខេត្តកំពតបានបង្ហោះការពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះថា ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៏ល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩

ចំពោះមន្ត្រីរបស់ខ្ញុំនៃការិយាល័យចរាចណ៏​ផ្លូវគោក ដែលនៅបញ្ជាចរាចរណ៏នៅគល់​ស្ពានត្រើយខាងលិច ជនរងគ្រោះបានបញ្ជូនទៅដល់​មន្ទីរពេទ្យខេត្តគៀនយ៉ាង ប្រទេសវៀតណាម ។ ក្នុងនោះដែរជនរងគ្រោះគាត់បានរួចផុតគ្រោះថ្នាក់ដល់ជីវិតហើយ ក៏ប៉ុន្តែកំពង់ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយដោយសារតែជនរងគ្រោះបានបាក់ឆ្អឹងជំនីចំនួន៩ និងប្រអប់ដៃម្ខាងផងដែរ ។

ក្នុងនោះដែរចំពោះការចំណាយលើការព្យាបាលលោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានធានារាល់ការចំណាយក្នុងការព្យាបាលទាំងអស់​ចំពោះមន្ត្រីដូចរូបគាត់ដែលកំពង់បំពេញការងារ និងសកម្មក្នុងការងារ ។

គួរឲ្យដឹងដែរថា កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៩ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសាររថយន្តដឹកដីបើកបុករះ និងកិនកម្លាំងសមត្ថកិច្ចដែលកំពុសម្រួលចរារណ៍បណ្តាលអោយរងរបួសធ្ងន់ ។បើតាមការអោយដឹងតាមកាមេរ៉ាសុវត្តិភាពបានបង្ហាញថា គេឃើញសមត្ថកិច្ចចរារចណ៍ម្នាក់កំពុងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងបើកយ៉ាងលឿនបុករះរថយន្តជាច្រើនគ្រឿងបន្តមកបុកនិងកិនសមត្ថកិច្ចចរាចរណ៍ដែលកំពុងសម្រួលចរាចរណ៍បណ្តាលឲ្យដេកដួលក្រោមរថយន្តរងរបួសធ្ងន់ ។ ភ្លាមៗត្រូវបានប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចដែលឈរជើងនៅទីនោះនាំគ្នាជួយដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទើរពេទ្យខេត្តគៀនយ៉ាង ប្រទេសវៀតណាម ៕