សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ ០៤នាក់ពាក់ពន្ធ័នឹងករណីរក្សាទុកគ្រឿងញៀន

0

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីរក្សាទុកដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០៧ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៨ និង០០នាទី ។

មានជនសង្ស័យ០៤នាក់រួមមាន ៖១-ឈ្មោះ ធី ថៃ ភេទប្រុស អាយុ២៧ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ , ២-ឈ្មោះ ឌិន ប៊ុនធីង ភេទប្រុស អាយុ១៨ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ , ៣-ឈ្មោះ ផន សីហាក់ ភេទប្រុស អាយុ២១ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២២៥ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ , ៤-ឈ្មោះ ពៅ វីរៈ ភេទប្រុស អាយុ២៧ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ផ្ទះលេខ២ ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។

ក្នុងករណីនេះសមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ សម្ភារៈដកហូត មានម្សៅក្រាមសថ្លា០១កូនថង់តូច ។ ហើយបច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕