ឧបករណ៍ហាត់ប្រាណនៅសួនច្បារព្រះរាជដំណាក់ កំបុងតម្លើងបន្ថែមទៀត ដើម្បីជូនបងប្អូន និងសាធារណជនបានហាត់ប្រាណបន្ថែម

0

សៀមរាប៖ ក្រុមការងារខេត្តសៀមរាប បាននឹងកំពុងតម្លើងឧបករណ៍ហាត់ប្រាណបន្ថែម នៅសួនច្បារព្រះរាជដំណាក់ ដើម្បីជូនបងប្អូន និងសាធារណជនបានហាត់ប្រាណសម្រាប់សុខភាព នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។

ក្នុងនោះដែរ ដើម្បីសុខសុវត្ថិភាពរបស់បងប្អូន អាជ្ញាធរខេត្ត ក៏បានបំពាក់ភ្លើងបំភ្លឺនៅកន្លែងនោះផងដែរ ហើយក្នុងនោះដែរឧបករណ៍ហាត់ប្រាណបន្ថែមនេះ គឺបានមកពីការឧបត្ថម្ភពីក្រុមហ៊ុនកូកាកូឡា ។ ជាមួយគ្នានេះអាជ្ញាធរខេត្តក៏សុំសំណូមពរ សូមបងប្អូនចូលរួមជួយថែរក្សានូវឧបករណ៍ទាំងនេះឱ្យបានគង់វង្ស ដើម្បីប្រើប្រាស់បានយូរអង្វែង ៕

ដោយ៖ ណារាជ្យ