គ្រួសារជនរងគ្រោះ ដោយអគ្គីភ័យឆេះផ្ទះទទួលបានអំណោយពីកាកបាទក្រហមខេត្តសៀមរាប

0

សៀមរាប៖ អនុសាខាកាកបាទក្រហមស្រុក នៅរសៀល ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០នេះ បាននាំយកអំណោយជាសម្ភារៈ និងគ្រឿងបរិភោគ ឧបភោគជូនគ្រួសាររងគ្រោះដោយអគ្គីភ័យនៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

ក្នុងឱកាសនោះក៏មានការចូលរួមពី លោក ឃុត សំអាត ប្រធានក្រយមប្រឹក្សាស្រុក និងជាប្រធានគណ:កិត្តិយសលោក សុខ ណារ៉េត អភិបាលរងស្រុក តំណាង លោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុក និងប្រធានគណ:កម្មាធិកាអនុសាខាកាកបាតក្រហមកម្ពុជាស្រុក ព្រមទាំងសមាជិក សមាជិកា ។

ក្នុងនោះគ្រួសារដែលបានរងគ្រោះដោយសារភ្លើងឆេះមានឈ្មោះ ឈ្មោះ លឿម ឡោ ភេទប្រុស អាយុ៦២ឆ្នាំ ដែលត្រូវបានឆេះកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ។ ហើយអំណោយដែលបានផ្ដល់ជូនរួមមាន៖ ថវិកា១០០,០០០៛ ,អង្ករ ២៥គីឡូក្រាម ,មុង ១ ,ភួយ ១ ,កន្ទេល ១ ,ខ្នើយ ២
,ឆ្នាំង ២ ,ទឹកស៊ីអ៊ីវ១យួរ ,ធុងជ័រ ៣ ដោយក្នុងនោះដែរ លោក ប៉ែន ប៊ុនរិទ្ធ សមាជិកក្រុមប្រឹក្សាស្រុក បានចូលរួមជាថវិកាផ្ទាល់ខ្លួនជួយដល់ជនរងគ្រោះ ៥០,០០០រៀលផងដែរ ៕

ដោយ៖ ណារាជ្យ