មន្ទីរសុខាភិបាលខេត្តទទួលបាន គ្រឿងបរិក្ខារពេទ្យ ម៉ាស៊ីនកំព្យូទ័រ និង ព្រីនធ័រដល់មណ្ឌលសុខភាពចំនួន៣ ពីកុងស៊ុលចិនប្រចាំខេត្តសៀមរាប

0

សៀមរាប៖ មន្ទីរសុខាភិបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានរៀបចំពិធីប្រគល់អំណោយជាបរិក្ខារពេទ្យ ម៉ាស៊ីនកំព្យូទ័រ និង ព្រីនធ័រដល់មណ្ឌលសុខភាពចំនួន៣ ក្នុងនោះមានមណ្ឌលសុខភាពស្រែណូយ មណ្ឌលសុខភាពបន្ទាយស្រី មណ្ឌលសុខភាពកំពង់ក្តី ។

អំណោយទាំងនោះ កឺទទួលបានពីសំណាក់ ការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប នៃស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ក្រោមគណអធិបតីភាពឯកឧត្តមអគ្គកុងស៊ុលប្រចាំខេត្តសៀមរាប, លោកស្រីបណ្ឌិត កើត ពេជ្រចិន្តា ប្រធាននាយកដ្ឋាននៃក្រសួងសុខាភិបាល , លោកវេជ្ជ.ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប ។

អំណោយដែលទទួលបានរួមមាន៖ បរិក្ខារពេទ្យ ម៉ាស៊ីនកុំព្យូទ័រ និង ព្រីនធ័ររួមមាន៖patient monitor ចំនួន៦គ្រឿង Semi-Auto chemistry System ចំនួន៣គ្រឿង Computer Desktop Dell OptiPlex ចំនួន៦គ្រឿង Printer (HP LaserJet Pro M១០២A)ចំនួន៦គ្រឿង សរុបទឹកប្រាក់ចំនួន ៣៣,៣៧៨.០០ដុល្លា ៕

ដោយ៖ ណារាជ្យ