ក្រុមបាល់ទាត់ជាង១០០ក្រុមចូលរួមប្រជែង ក្នុងព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football ២០២០ នៅខេត្តសៀមរាប

0

សៀមរាប៖ មហាព្រឹត្តិការណ៍បាល់ទាត់ដ៍ធំប្រចាំប្រទេសកម្ពុជា គឺ Tiger Street Football ២០២០ រដូលកាលទី៨ ខេត្តសៀមរាប បានដំណើរការប្រកួតផ្លូវការហើយនៅព្រឹកថ្ងៃទី ១៧ ខែមករា នេះ ដោយមានក្រុមចូលរួមប្រកួតប្រជែងចំនួន១១៩ក្រុម មកពីខេត្តចំនួន៤ រួមមាន សៀមរាបម្ចាស់ផ្ទះ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ ។

Tiger Street Football ២០២០ គឺមានការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃ ទី១៩ ខែ មករាឆ្នាំ២០២០ ដោយមានការប្រកួតថ្ងៃទី១ចំនួន ៥១ប្រកួត ថ្ងៃទី២ មាន៣៦ប្រកួត និងថ្ងៃទី៣មាន ៣២ប្រកួត ហើយក្រុមដែលមានសំណាងឡើងមកដល់វគ្គ៨ក្រុមចុងក្រោយទោះមិនបានជាប់ជ័យលាភីក៍ជាប់ចំណាត់ក៍ត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ខណៈ៨ក្រុមដែលធ្លាក់ត្រឹមវគ្គជម្រុះ១៦ចុង និងត្រូវចាប់ឆ្នោតជ្រើសរើសយក ៤ក្រុមមកគ្រប់ ១២ក្រុម ឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ។

សម្រាប់ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ មាន៨មណ្ឌល រួមមានមណ្ឌលខេត្តកំពង់ស្ពឺ មណ្ឌលខេត្តសៀមរាប មណ្ឌលក្រុងប៉ោយប៉ែតខេត្ដបន្ទាយមានជ័យ មណ្ឌលខេត្តបាត់ដំបង មណ្ឌលខេត្តកំពង់ចាម មណ្ឌលខេត្តព្រះសីហនុ មណ្ឌលខេត្តតាកែវ និងបញ្ចប់នៅរាជធានីភ្នំពេញ ដោយក្រុមដែលទទួលបានប្រាក់រង្វាន់ជ័យលាភីលើកទឹកចិត្ត គឺមានតែ១ដល់លេខ៤ប៉ុណ្ណោះ ដោយក្រុមលេខ១ប្រចាំមណ្ឌលទទួលបានថវិកា១៥០០ដុល្លារ ចំណាត់លេខ២ទទួលបានថវិកា១០០០ដុល្លារ ចំណាត់លេខ៣ទទួលបានថវិកា៥០០ដុល្លារ និងចំណាត់លេខ៤ទទួលបាន២០០ដុល្លារ ។ ក្នុងនោះសម្រាប់មណ្ឌលទាំង៨ មានប្រាក់រង្វាន់សរុបចំនួន ៥០០០០ដុល្លារ ហើយការប្រកួតផ្តាច់ព្រ័ត្រនិងធ្វើនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ និងថ្ងែទី០១ ខែមិនា ឆ្នាំ២០២០ ហើយវគ្គផ្តាច់ព្រ័ត្រនេះក៍មានការចូលរួមពី Rio Ferdinand ផងដែរ ៕

ដោយ៖ ណារាជ្យ