បុរសម្នាក់ដែលជាប់សង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត

0

សៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា មនុស្សម្នាក់ឈ្មោះ លន់ សីហា ភេទប្រុស ឆ្នាំកំណើត ១៩៩៨ ជនជាតិខ្មែរ មុខរបរគ្មាន មាន ទីលំនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាប់សង្ស័យពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ ព្រមទាំងមានសារធាតុញៀនក្នុងខ្លួន។

ត្រូវបាននគរបាលគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ។

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងទៀតថា ជនសង្ស័យនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង២០ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ខណៈដែលកម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀន សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក បើកប្រតិបត្តិការចុះបង្ក្រាបបទរក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅ ចំនុចលើដងផ្លូវស្ថិត នៅភូមិវត្តបូព៌ សង្កាត់សាលា កំរើក ក្រុងសៀមរាប ដោយដកវត្ថុតាងបាន រួមមានម្ស៉ៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន០៥កញ្ចប់ ស្មើនឹង ទម្ងន់ ១,៤ក្រាម ទាំងសំបក និង ទូរស័ព្ទដៃចំនួន០១គ្រឿង ៕

ដោយ៖ អ៊ុន ណារាជ្យ