លោកសានវិជ្ជា សារាវុធ ប្រធានកាំកុងត្រូល ប៉ោយប៉ែត ព្រលែងគ្រឿងក្នុងមាន់ជ្រូកចូលប្រទេសកម្ពុជាគ្មានការត្រួតពិនិត្យគុណភាព

0

ប៉ោយប៉ែត៖ សកម្មភាពដឹកជញ្ជូន គ្រឿងក្នុងមាន់ និងគ្រឿងក្នុងជ្រូក បានកំពុងតែ សំរុកបន្តដឹកចូល ទឹកដីកម្ពុជា តាម ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសាងពីរទេះដាក់ចូលរថយន្ត បន្តដឹកចែកចាយតាមបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រ កម្ពុជា ត្រូវបានប្រជាពលរដ្ឋ មានការព្រួយបារម្ភណ៍ចំពោះសុខភាពប្រជាពលរដ្ឋ  ចំពោះការឆ្លងជំងឺនិង ទំនិញគ្មានគុណភាព ដោយសារការដឹកជញ្ជូនផលិតផលគ្រឿងក្នុងមាន់ជ្រូក គ្មានការត្រួតពិនិត្យគុណភាព ពីសំណាក់មន្ត្រីជំនាញកាំកុងត្រូល ខេត្តបន្ទាយមានជ័យនោះឡើយ ។

តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ក្រុមឈ្មួញ បានដឹកគ្រឿងក្នុងមាន់ជ្រូក ដឹកតាមរទេះចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមិនរំខានដល់លោក សានវិជ្ឋា សារាវុធ ប្រធានកាំកុងត្រូល ខេត្តបន្ទាយមានជ័យ  ដែលមានការព្រួយបារម្ភណ៍ របស់ប្រជាពលរដ្ឋ ថាការដឹកជញ្ជូននេះ ពុំមានការត្រួតពិនិត្យគុណភាព ជាហេតុធ្វើឲ្យមានការសង្ស័យថា ជាទំនិញខូចគុណភាព ចំណែកមន្រ្តីជំនាញកាំកុងត្រូល បានដេកចាំទទួលប្រយោជន៍ស្រាប់ ពីក្រុមឈ្មួញទៅវិញ។

សកម្មភាពដឹកជញ្ជូន គ្រឿងក្នុងមាន់ និងគ្រឿងក្នុងជ្រូក  បានធ្វើសកម្មភាព ដឹកជញ្ជូនជារាងរាល់ថ្ងៃ  បើទោះបីប្រជាពលរដ្ឋ រាយការណ៍ជូន លោក សានវិជ្ជា សារាវុធ ប្រធានកាំកុងត្រូល ខេត្តបន្ទាយមានជ័យ  ក៏លោកមិនខ្ចីរវល់បង្រ្កាបឬទប់ស្កាត់នោះទេ ដោយអះអាងថា ជាប់រវល់  ដែលជាហេតុ ធ្វើឲ្យក្រុមឈ្មួញ ទាំងនោះប្រកបអាជីវកម្ម ដឹងជញ្ជូន សាច់មាន់ គ្រឿងក្នុងមាន់និងគ្រឿងក្នុងជ្រូក យាងអាណាធិបតេយ្យដោយគ្មានការទប់ស្កាត់ពីមន្ត្រីជំនាញណាឡើយ៕

ក្នុងនោះប្រជាពលរដ្ឋ បានសំណូមពរ ដល់លោកអភិបាលខេត្តបន្ទាយមានជ័យ រួមទាំសមត្ថកិច្ចពាក់ព័ន្ឋ មេត្តាជួយចាត់ វិធានការទប់ស្កាត់បង្កា ការនាំទំនិញចូលមកចែកចាយតាមបណ្តាខេត្តនានា ដែលជាទំនិញគ្មានគុណភាព បើសិនជា មេកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ មិនចាត់វិធានការដាច់ខាតទេ ទំនិញទាំងនេះនិងបង្ករឲ្យប៉ះពាល់ និងខូចសុខភាព ប្រជាពលរដ្ឋខ្មែរជាមិនខាន ។

ដោយ ប៊ុន រដ្ឋា