សាលាដំបូងខេត្តកំពង់ធំ ចេញដីការបង្គាប់ឲ្យចាប់ខ្លួនស៊ឹម ម៉ាលី ពីបទក្លែងបន្លំឯកសារ និងឆបោក

0

ខេត្តកំពង់ធំ៖ លោកស្រី ស៊ឹម ម៉ាលី ដែលជាបុគ្គលល្បីមួយរូប នៅក្នុងធុរៈកិច្ចដីធ្លី ក្នុងវិស័យស្រែប្រាំង ត្រូវបាន លោក លោកលាង សួគី ចៅក្រមស៊ើបនៃសាលាដំបូង ខេត្តកំពង់ធំ ចេញដីការបង្គាប់ឲ្យចាប់ខ្លួនស៊ីម ម៉ាលី ពីបទក្លែងបន្លំឯកសារ និងឆបោក តាមសំណុំរឿង ព្រហ្មទណ្ទលេខ៤៩៤  ចុះថ្ងៃទី១០ ខែកញ្ញា​ឆ្នាំ ២០១៩  តាមដីការបង្គាប់ឲ្យឃុំខ្លួនលេខ ២៣/២០  ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០កន្លងមកនេះ តែជនសង្ស័យបានរត់គេខ្លួនរហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងតែដុតដៃដុតជើងស្រាវជ្រាវរកលោកស្រី ស៊ីម ម៉ាលី មកទទួលទោសតាមច្បាប់ ក្នុងនោះសារព័ត៌មាន ទើបទទួលបាននូវព័ត៌មាន នៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ ២០២០ ។

យោងតាមដីការ របស់សាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា លោកស្រី ស៊ឹម ម៉ាលី អាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ទីកន្លែងកំណើត នៅភូមិក្រាំងក្រហមឃុំកំពង់ស្វាយ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ឪពុកឈ្មោះ ឯក ស៊ីម ម្តាយឈ្មោះ ហង្ស ផល្លា  ប្តីឈ្មោះ យន់ ឆៃយាន មានបួន០៤ នាក់ ។

 

ក្នុងករណីតុលាការ សាលាដំបូង ខេត្តកំពង់ធំ បានចេញដីការ បង្គាប់ឲ្យសមត្ថកិច្ច តាមរកឃាត់ខ្លួនលោកស្រី ស៊ឹម ម៉ាលី ដោយជននេះត្រូវបានដាក់ឲ្យស្ថិតក្នុងករណី ក្លែងបន្លំឯកសារនិង បទប្រើប្រាស់សារសារធារណៈប្រព្រឹត្តទៅលើឃុំត្រពាំងស្រុកកំពង់ស្វាយខេត្តកំពង់ធំនិងក្រងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃ៦ ខែឧសភាឆ្នាំ២០១៤ រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៩ មានចែងឲ្យផ្តន្ទាទោសលេខ តាមមាត្រាច្បាប់ លេខ ៦២៩ ,៦៣០ នៃក្រមព្រហ្មទណ្ឌ និងបទៈឆបោកប្រព្រឹត្តនៅភូមិអាចារ្យលាក់ សង្កាត់អាចរ្យាលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី៦ ខែឧសភាឆ្នាំ២០១៤ រហូត់ដល់ថ្ងៃ១៣ខែតុលាឆ្នាំ២០១៩ បទល្មើសដែលមានចែងផ្តន្ទាទោសតាមមាត្រា៣៧៧.៣៧៨ នៃក្រមព្រហ្មទណ្ឌនិងបទៈកំហែងយក និងបទសម្លតសាក្សី ប្រព្រឹត្តនៅភូមិត្រពាំចម្បក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃ ១៧ខែសីហា ឆ្នាំ២០១៩ ដែលមានចែងឱ្យផ្តន្ទាទោស៣៦៣ ,៣៦៤,៥៤៦ នៃ ក្រមព្រហ្មទណ្ឌ ។

 

ក្នុងដីការតុលាការខេត្តកំពង់ធំ បានបញ្ជាក់ន័យថា ក្រោយពីបានពិនិត្យយល់ឃើញ-ជនត្រូវចោទបានពុំព្រមចូលខ្លួនតាមដីការបស់ចៅក្រមស៊ើប-ដើម្បីឲ្យមានមូលដ្ឋានជូនតុលាការចាត់ការបានគ្រប់គ្រាន់ ថែមទាំង បានរត់គេខ្លួនពីការតាមចាប់របស់តុលាការ  ទើបបានបញ្ហាដល់ភ្នាក់ងារមានសមត្ថកិច្ចឲ្យស្រាវជ្រាវចាប់ខ្លួន ជនត្រូវចោទ ឈ្មោះ ស៊ឹម ម៉ាលី ភេទ ស្រី អាយុ ៥៤ឆ្នាំជនជាតិខ្មែរ មកចំពោះមុខចៅក្រមនៃសាលាដំបូងកំពង់ធំ ដើម្បីចាត់ការតាមច្បាប់   ឱ្យប្រធានពន្ធនាគារទទួលឃុំនិង នាំខ្លួនមកចំពោះមុខចៅក្របស៊ើបសួរនៃសាលាបួងខេត្តកំពង់ធំ ក្នុងរយះពេលខ្លីបំផុតខាងមុខ តាមមាត្រាលេខ២០១ នៃក្រមនីតិវិធីព្រហ្មទណ្ទ។

ដោយ ប៊ុន រដ្ឋា