រថយន្តដឹកឈើខុសច្បាប់ចេញពីឃុំទំរីង ស្រុកសណ្តាន់នំប្រុងលោតឆ័ត្រ ត្រូវបានជាប់អន្ទាក់មេព្រៃកំពង់ថ្ម

0

ខេត្តកំពង់ធំ បន្ទាប់ពីសភាពការណ៍ រុករានកាប់បំផ្លាញ និងដឹកជញ្ជូនដោយខុសច្បាប់ ត្រូវបានស្ងប់ស្ងាត់ ត្រឹមតែមួយដង្ហើមចង្រិត ក្រោមចំណាត់ការបង្រ្កាបពីសំណាក់ កងរាជអាវុធហត្ថ នូវបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រហូតមកដល់ពេលនេះ គេសង្កេតឃើញថា បញ្ហាការជញ្ជូនបទល្មើសព្រៃឈើ បានចាប់ផ្ដើមធ្វើសកម្មភាពខ្លាំងខ្លាជាងមុន។

ជាក់ស្តែងកាលពីដើម សប្តាហ៍កន្លងទៅនេះ រថយន្ត ប្រភេទកូរ៉េ យីហោ ហ៊ីយ៉ាន់ដាយ មួយគ្រឿង ដែលត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោក ឈ្មោះរុន រ៉ាម៉ូ រស់នៅស្រុកតាំងគោក ខេត្តកំពង់ធំ បានដឹក ឈើពេញមួយឡាន ដែលជាឈើប្រភេទ លេខ២ បប្រុងលោតឆ័ត្រ ត្រូវ បានលោក មុំ ផល នាយផ្នែករដ្ឋបាលព្រៃឈើកំពុងថ្ម ដឹកនាំកម្លាំងបង្រ្កាបបាន ខណៈពេលដែលកំពុងតែ ដឹកជញ្ជូន នៅលើកំណាត់ផ្លូវ ក្រាល គ្រួសក្រហម ចំនុចភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លទ្ធផលនៃការបង្រ្កាបបាន មានឈើអាលេខ២(ឈើទាល)ចនួន៤៥សន្លឹក
និង រថយន្តម៉ាកហ៊ីយ៉ុនដាយចំនួន០១គ្រឿងចំណុះ២តោនកន្លះ
ពណ៌ ស លាយខៀវ ពាក់ស្លាកលេខ:ភ្នំពេញ3E-6575 រួមទាំងគោយន្ដកន្រ្តៃចំនួន០១គ្រឿង ដឹកឈើមិនទាន់គ្រប់អាយុ កាត់ជាកង់ធ្វើអុសម៉ែត្រ ចំនួន០៦ស្ទែរ វត្ថុតាងល្មើសខាងលើ យកមករក្សាទុកនៅផ្នែករដ្ឋាបាលកំពង់ថ្ម។
តាមសេចក្តីរាយការណ៍ ពិីសកម្មភាព យ៉ាងសកម្ម និងជាឈ្មួញដុះស្លែ ក្នុងការយកលុយធ្វើជាធ្នាក់ ទាក់ទាញប្រជាពលរដ្ឋ ឲ្យចូលព្រៃ កាប់បំផ្លាញ់ ព្រៃឈើ ក្នុងព្រៃឡង់ដោយខុសច្បាប់ ប្រឈមនឹងគុក ច្រវាក់ ដើម្បីយកឈើ មកលក់ឲ្យខ្លួន ជាឈ្មួញកណ្តាល ដែលត្រូវបានគេស្គាល់ឈ្មោះ ចែ រើម
រស់នៅ ភូមិសំអោង ស្រុកសណ្ដាន់ខេត្តកំពង់ធំ និងលោក ធា ជាប្រធានសហគមន៍ជាំស្វាយ ឃុំមានរិទ្ធមិនបង្រ្កាប និងថែរក្សា ព្រៃឈើតែ បែរជាក្លាយខ្លួន ជាអ្នកប្រមូលទិញឈើដោយខុសច្បាប់លាក់ទុក ក្រោយសាលារៀន ដើម្បីទុកលក់ទៅវិញ ។
មហាជន បានអស់សំណើច ខណៈពេលដែល បទល្មើសព្រៃឈើ បានដឹកចេញ ពីចំនុចភូមិ៩៩ ឃុំមានរិទ្ធ ឆ្លងកាត់មុខស្នាក់មេព្រៃ ឃុំទំរីង និងស្នាក់ការបរិស្ថាន រួមទាំងកម្លាំងសមត្ថកិច្ចមួយចំនួន បានដោយរលូន ដោយមិន រំខានដល់ការអនុវត្តច្បាប់ របស់លោក មេព្រៃឃុំទំរីង និង កម្លាំងបរិស្ថានឡើយ ធ្វើឲ្យរថយន្តដឹកបទល្មើសព្រៃឈើជារៀងរាល់ថ្ងៃឆ្លងកាត់ ឃុំបាក់ស្នា ឃុំកំពង់ថ្ម ឆ្ពោះទៅដាក់ដេប៉ូឈើ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានបានអោយដឹងទៀតថា សមត្ថកិច្ចមេព្រៃ ឃុំទំរីង និងមេព្រៃស្រុកសណ្តាន់ និងបរិស្ថាន ដែល មានស្នាក់ការ នៅតាមដងផ្លូវ
រកស៊ីមានបាន រីកធំធាត់ បានមកដល់សព្វថ្ងៃនេះ ក៏ដោយសារតែ បាន ឈ្មួញឈ្មោះដុះស្លែ បំផ្លិចបំផ្លាញព្រៃឡង់ ចិញ្ចឹមផ្តល់លាភសក្ការៈ ជាថ្នូរនិងមិនបង្រ្កាប បទល្មើស ដែលឈ្មួញធ្វើអាជីវកម្មខុសច្បាប់។