សង្ស័យជនខិលខូច លួចប្រើឈ្មោះ ស្នងការរងខេត្តព្រះវិហារ យករថយន្តពណ៌ត្រីអ៊ីដឹកឈើ បំរ៉ុងលោតឆ័ត្រ ត្រូវបានជាប់អន្ទាក់មេព្រៃស្រុកស្វាយលើ

0

ខេត្តសៀមរាប ( ព័ត៌មាន បឋម ) មានការចោទប្រកាន់ថា  ស្នងការងនគរបាលខេត្តព្រះវិហារ លួចដឹកឈើ ដោយប្រើប្រាស់ រថយន្តពណ៌ត្រីអ៉ីដឹកឈើ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច បំរ៉ុងលោតឆ័ត្រ តែត្រូវទំនាយបណ្តាសសារ អ្នកតាព្រៃភ្នំ បើកហួសសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកស្វាយលើ តែ៥០០ម ក៏ត្រូវបាន បែកកង់ បែកធ្លាយឈើពេញឡានក៏ត្រូវបាន មន្ត្រីរដ្ឋបាលព្រៃឈើក្របួច។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលរថយន្ត ចំណុះ៥តោន ដែលត្រូវបាន សមត្ថកិច្ចជំនាញបង្ក្រាបបាន គេដឹងថា រថយន្ត បានដឹកឈើចេញពីខេត្តព្រះវិហារ មកហួសចំណុច សង្កាត់ស្នាក់ការរដ្ឋបាលព្រៃឈើ ស្វាយលើ ស្ថិតចំនុចនៅភូមិ ត្រពាំងឬស្សី ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ក៏បែកកង់ ក្នុងនោះក៏មានអ្នកសារព័ត៌មាន ៤នាក់នៅចម្ងាយពី រថយន្តប្រមាណ ៥០ម មិនហ៊ានទៅជិតឡាន ព្រោះមានលោកប៉ូលិស ព្រមានថា កុំមកថតឲ្យសោះ ព្រោះឈើនេះ ជាឈើរបស់មេប៉ូលិស នៃស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ ដោយការខ្លាចញញើត ក៏អ្នកសារព័ត៌មានទាំងនោះមិនហ៊ានទៅជិត តែទេវតានៅតែតាមថែរក្សាកេរ្តិ៍ពីដូនតា តែក៏នៅតែបន្តដាក់ទណ្ឌកម្ម ដល់ជនខិលខូចឲ្យច្បាប់ ចាត់ការទាល់តែបាន។
ប្រភពបន្តថា ស្របពេលដែល អ្នកសារព័ត៌មាន ដែលមានឆន្ទះ អភិរក្សព្រៃឈើ មកដល់រថយន្ត របស់ អង្គភាពស្នងការនគរបាលខេត្តព្រះវិហារ ដែលកំពុងតែបែកកង់ ក៏សួនាំរឿងឈើនៅលើឡាន តែត្រូវបានលោកប៉ូលីសរត់ការគំរាម ហាមថត ថាជាឈើរបស់មេទេ តែអ្នកសារព័ត៌មាន បានអនុវត្តអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល ថា បើអ្នកសារព័ត៌មានមិនហ៊ាន បញ្ជេញការពិត អ្នកប្រព្រឹត្តនិងឡើងចាង ក្រោយពីថតរួច ក៏បានខលទៅលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បញ្ជាឲ្យកូនចៅ សង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ មកអូសចូលសង្កាត់បានសម្រេចដូចបំណង កាលពីវេលាម៉ោង ៣និង៤០នាទី រសៀលថ្ងៃទី១ ខែមីនាឆ្នាំ២០២០ នៅចំនុចក្បែឃ្លៀកមេព្រៃ។
រថយន្តដឹកឈើ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ ស្នងការនគរបាលខេត្តព្រះវិហារ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ នគរបាល 3_0759 ប្រភេទរថយន្ត ៥តោន ដឹកឈើជិត២០ម៉ែត្រគូប ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ គោលបំណងចូលមកដាក់ដេប៉ូឈើ នៅខេត្តសៀមរាប ក្នុងអ្នកសារព័ត៌មានព្យាយាមសួរនាំអត្តសញ្ញាណតៃកុងឡាននិងអ្នករត់ការដើម្បីឲ្យដឹងការពិត ដោយសង្ស័ុយថាជា រថយន្តពាក់ស្លាកលេខក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស់របស់អង្ភភាពនករបាល។

លោកស៊ុម សាវឿន អធិការរងនគរបាល ស្រុករវៀង និងជំនួយការស្នងការនគបាលខេត្តព្រះវិហារ មានឲ្យដឹងថាទូរស័ព្ទថា ករណីរថយន្តដឹកឈើ ដោយប្រើប្រាស់ រថយន្តពណ៌ត្រីអ៊ីពាក់ស្លាកលេខ នគរបាល សង្ស័យមានជនខិលខូច លួចប្រើប្រាស់ឈ្មោះអង្គភាព​នគរបាលខេត្តព្រះវិហារ ដើម្បីដឹកជញ្ជូនបទល្មើសខុសច្បាប់  ដោយសារតែនៅក្នុងអង្ភគាព នគរបាល ខេត្តព្រះវិហារ ដាច់ខាតមិនមានរថយន្តប្រភេទនេះ ប្រើប្រាស់នោះទេ និងបានរីករាយសហការជាមួយនឹងអ្នក សារព័ត៌មាន ដើម្បីស្រាវជ្រាវ ប្រភពរបស់របស់រថយន្ត ថាចេញពីអង្គភាពណា?។

លោកស៊ុម សាវឿន បានបន្តថានិងស្រាវជ្រាវរកអ្នកប្រើប្រាស់រថយន្ត និងព្រូឡានដើម្បីឲ្យដឹងថាតើនៅអង្គភាពខាងណា? ដោយសារតែនគរបាលខេត្តព្រះវិហារមានច្រើនអង្គភាព ទី១ មានអង្គភាពប៉ូលិសចំណុះឲ្យស្នងការ ខេត្តព្រះវិហារ ឬ ក័ ប៉ូលិសចំណុះឲ្យនាយកដ្ឋានព្រំដែនគោគ នៅវរៈណា ?  ឬក៏ឈ្មួញអាចលួចយកអត្តសញ្ញាណពណ៌សម្បុរស្លាកលេខមកប្រើប្រាស់ដឹកឈើដើម្បីប្រយោជន៍របស់ខ្លួន។

លោក ម៉ុង ប៊ុនលីម នាយខណ្ទរដ្ឋបាលព្រៃឈើ សៀមរាប បានឲ្យដឹងតាមទូរស័ព្ទនៅវេលា ម៉ោង ១០.០០នាទីយប់ ថា ករណីចាប់ឡានដឹកឈើកាលពីរសៀលនេះ គឺត្រូវបាននាំយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ ព្រះដាក រងចាំព្រឹកមិន បានព័ត៌មាន ពីអ្នករត់ការឈើ ថាជាសមត្ថកិច្ចខាងណា ដោយមានការសង្ស័យថា មានការ លួចប្រើប្រាស់ ក្លែងបន្លំ រថយន្តដើម្បីដឹកបទល្មើស ។

( សូមបញ្ជាក់ថា នេះជាព័ត៌មានបឋម អង្គភាពសារព័ត៌មាន ខេមរា កំពុងតែ ស្រាវជ្រាវរកឈ្មោះ ស្នងការង ដែលជា ម្ចាស់ឈើ តាមការចោទប្រកាន់ដែរឬអី  និងអត្តសញ្ញាណ អ្នករត់ការ បន្ថែមទៀត )ដោ ប៊ុន រដ្ឋា