គំនរឈើជាង១០ម៉ែត្រគូប ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារបង្រ្កាបបាន

ព្រះវិហារ ៖ ស្រុកត្បែងមានជ័យ ត្រូវបានគេដឹងថា ជាស្រុកមួយដែល ជាប់លំដាប់ថ្នាក់ ខាងប្រព្រឹត្តបទល្មើស ព្រៃឈើ និងជាស្រុកដែលស្តប់ទុកបទល្មើសព្រៃឈើយ៉ាងពេញបន្ទុក ក្នុងនោះក៏កម្រនិងបាន លឺព័ត៌មានថា មានការបង្រ្កាបការស្តប់ទុកឈើដោយខុសច្បាប់ និងការដឹកជញ្ជូនព្រៃឈើ យ៉ាងអាណាធិបតេយ្យនោះឡើង ។

តែទីបំផុតគំនរឈើជាង១០ម៉ែត្រគូប ត្រូវបានឧក្រិដ្ឋជនព្រៃឈើដឹកជញ្ជូន ដោយគ្មានច្បាប់អនុញ្ញាតិ ទើប ត្រូវបានលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជារការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំមន្រ្តីក្រោមឳវាទ បញ្ជេញស្នាដៃ បង្រ្កាបបានភ្លាមៗ នូវទីតាំងស្តប់ឈើ សម្រាប់ឡើងរថយន្ត ខ្នាតធំ មួយកន្លែង ស្ថិតនៅចំណុចព្រៃទទឹង ក្នុងភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា សកម្មភាពដែលបានបង្រ្កាប គឺមានកម្លាំងកងរាជអាវុធហត្ថ ខេត្ត , ស្រុក , សរុបមានចំនួន១០ នាក់ បានរួមសហការណ៍ កម្លាំងរបស់ខណ្ទរដ្ឋបាលព្រៃឈើព្រះវិហារ ចុះបង្រ្កាបបទល្មើសឈើ ដែលបានលួចលាក់ស្តប់ទុក ដោយខុសច្បាប់ ដែលមានចំនួនជាង១០ម៉ែត្រ យកទៅរក្សារ ទុកនៅផ្នែករដ្ឋបាលព្រៃឈើ ដើម្បីរងចាំការវាស់វែងតិវិធីច្បាប់។

តាមប្រភពព័ត៌មាន បានខ្សឹបឲ្យដឹងថា ឈើទាំងនេះ ត្រូវបានគេយកមកស្តប់ទុក នៅទីតាំងខាងលើជាប្រចាំ តែពុំត្រូវបានបង្រ្កាប ដោយឈើទាំងនេះ បានលើកដាក់ឡានធំ ជាប្រចាំ តែពុំដែលឃើញមានការបង្រ្កាបនោះឡើយ ដែលជាហេតុធ្វើឲ្យមានការសង្ស័យថា មានការឃុបឃិតគ្នា ពីសំណាក់មន្រ្តីជំនាញ និងកងកម្លាំង ពាក់ព័ន្ឋ ទើបានជាឈ្មួញដឹកដោយរលូន តាមរយះរទេះក្របី ចេញមកពីព្រៃ ហើយមកស្តប់ទុកនៅទីតាំងខាងលើ ខណៈនេះ ឧក្រិដ្ឋជនព្រៃឈើ មិនត្រូវបានបង្ហើបឲ្យដឹងពីសមត្ថកិច្ចនោះឡើយ  តែទោះជាយ៉ាងណានោះ  ក៏មេព្រៃ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ឋ ដឹងក្នុងចិត្តស្រាប់ហើយ តែមិនអាចបញ្ជេញអត្តសញ្ញាណបានឡើយ ដោយសារទុលជាប្រយោជន៍ទៅថ្ងៃក្រោយ។

ដោយ វណ្ណៈ កិត្តិស័ក្កិ